ខ្លីៗពីព្រះជីវប្រវត្តិអង្គព្រះបរមរតនកោដ្ឋ និងការយាងចូលទីវង្គត
ព្រះអង្គទ្រង់ប្រសូត្រថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ពុទ្ធសករាជ ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នារាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គ ជាព្រះរាជបុត្រទោល នៃព្រះបាទ នរោត្តម សុរាម្រិត និងព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ។
ព្រះអង្គឡើងគ្រងរាជសម្បត្តិលើកទីមួយនៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ បន្ទាប់ពីប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតានៅ ថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ។ បន្ទាប់ពីទទួលបានជោគជ័យដ៏លើសលប់ ក្នុងការបោះឆ្នោតសភានៅខែកញ្ញា ១៩៥៥ ព្រះអង្គបានបង្កើតនូវ សង្គមរាស្ត្រនិយម និងបានកាន់តំណែងនាយករដ្ឋមន្ត្រី។ ព្រះអង្គជាអ្នកគ្រប់គ្រង និងជាអ្នកបង្កើតច្បាប់ ដ៏មានប្រសិទ្ធិភាពបំផុត នៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៦៣ [...]