Posts tagged as "Europa League"

តោខៀវ ក្លាយ​ជា​ម្ចាស់​ជើង​ឯក​អ៊ឺរ៉ូផា​លីក​ជា​លើក​ដំបូង

តោខៀវ ក្លាយ​ជា​ម្ចាស់​ជើង​ឯក​អ៊ឺរ៉ូផា​លីក​ជា​លើក​ដំបូង

គ្រាប់បាល់តែតបញ្ចូលទីនៅនាទីទី៩៣ របស់កីឡាករខ្សែការពារ ប្រេនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) បានជួយ​ឲ្យ​ក្រុមតោខៀវ ឆែលស៊ី (Chelsea) យកឈ្នះ ២-១ លើក្រុមជើងខ្លាំងរបស់ប្រទេសព័រទុយហ្គាល់ បិនហ្វីហ្គា (Benfica) ក្នុង​ការប្រកួតផ្តាច់ព្រ័ត្រអ៊ឺរ៉ូផាលីក (Europa League) កាលពីយប់ថ្ងៃពុធ ហើយក៏ជួយឲ្យក្រុមមកពីទីក្រុងឡុងដ៏មួយនេះ ក្លាយ​ជាម្ចាស់ជើងឯកជាលើកដំបូងរបស់ខ្លួនដែរ។


កីឡាករខ្សែការពារ ប្រេនីស្លាវ អ៊ីវ៉ានូវីក នាំក្រុមតោខៀវ ឆែលស៊ី ឈ្នះជើងឯកអ៊ឺរ៉ូផា។

ការប្រកួតនៅទីក្រុងអាំស្ទើដាំ (Amsterdam) ប្រទេសហូឡង់ នឹងជិតដល់ការបន្ថែមម៉ោង (extra time) ទៅហើយ បន្ទាប់​ពីខ្សែប្រយុទ្ធ ហ្វឺណាន់ដូ តូរែស (Fernando Torres) បានរកគ្រាប់បាល់គ្រាប់ទី១ ឲ្យក្រុមឆែលស៊ី ក្រោយមកខ្សែប្រយុទ្ធ អូស្កា [...]

បាល់ទាត់៖ ក្រុមតោខៀវ ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​អ៊ឺរ៉ូផាលីក លើក​ដំបូង

បាល់ទាត់៖ ក្រុមតោខៀវ ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​អ៊ឺរ៉ូផាលីក លើក​ដំបូង

ក្រុមបាល់ទាត់អង់គ្លេសតោខៀវ ឆែលស៊ី (Chelsea) បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អ៊ឺរ៉ុបលំដាប់ទី២ អ៊ឺរ៉ូផាលីក (Europa League) ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ជើងឯកប្រទេសស្វីស អេហ្វស៊ី បាស្ស៊ែល (FC Basel) ដោយលទ្ធផល ៣-១ ក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃព្រហស្បតិ៏។


ក្រុមកីឡាកររបស់ឆែលស៊ី កំពុងសប្បាយរីករាយ ក្រោយពេលរកគ្រាប់បាល់បាន។

បន្ទាប់ពីនាំមុខ ២-១ ក្នុងជើងទី១ កាលពីសប្តាហ៏មុន នៅក្នុងប្រទេសស្វីស ក្រុមឆែលស៊ី មានក្តីកង្វល់មួយ ក្រោយពេល​កីឡាករ ម៉ូហាមេដ សាឡា (Mohamed Salah) រកគ្រាប់បាល់ឲ្យ បាស្ស៊ែល នាំមុខ ១-០ នៅម៉ោងបន្ថែមវគ្គទី១។

ប៉ុន្តែគ្រាប់បាល់របស់កីឡាករ ហ្វឺណាន់ដូ តូរែស (Fernando [...]

បាល់ទាត់៖ ខ្សែ​ការពារ ដេវ៊ីដ ល្វីស ជួយ​ឲ្យ​ឆែលស៊ី ឈ្នះ​បាស្សែល

បាល់ទាត់៖ ខ្សែ​ការពារ ដេវ៊ីដ ល្វីស ជួយ​ឲ្យ​ឆែលស៊ី ឈ្នះ​បាស្សែល

កីឡាករខ្សែការពារ ដេវ៊ីដ ល្វីស (David Luiz) បានរកគ្រាប់បាល់បញ្ចូលទីនៅចុងម៉ោងបង្គ្រប់បន្ថែម ហើយជួយឲ្យក្រុម តោខៀវឆែលស៊ី (Chelsea) យកឈ្នះ ២-១ ទៅលើក្រុម អេហ្វស៊ី បាស្សែល (FC Basel) ក្នុងការប្រកួតជើងទី១ នៃពានរង្វាន់ អ៊ឺរ៉ូផាលីក (Europa League) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃព្រហស្បតិ៏។

បាស្សែល ដែលទើបតែបានមកបង្ហាញខ្លួន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអ៊ឺរ៉ូផាលីក ជាលើកទី១ របស់ខ្លួននោះ ជិតនឹង​បញ្ចប់លទ្ធផលបានស្មើទៅហើយ បន្ទាប់ពីទទួលបានបាល់ចំណេញ ប៉េណាល់ទី នៅនាទី ទី៨៧ ហើយកីឡាករ ហ្វាបៀន ស្កា (Fabian Schar) ជាអ្នកធ្វើបានសម្រេច ដោយលុបចោលគ្រាប់បាល់នាំមុខរបស់ក្រុមឆែលស៊ី [...]

តូរ៉ែស ជួយ​ឲ្យ​តោ​ខៀវ​ឆែលស៊ី ឈ្នះ​រូប៊ីន កាស្សាន ៣-១

តូរ៉ែស ជួយ​ឲ្យ​តោ​ខៀវ​ឆែលស៊ី ឈ្នះ​រូប៊ីន កាស្សាន ៣-១

ក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុប ឆែមពានលីក (Champions League) តោខៀវ ឆែលស៊ី (Chelsea) បានយកឈ្នះក្រុមម្ចាស់ជើងឯក​រុស្សី រូប៊ីន កាស្សាន (Rubin Kazan) ដោយលទ្ធផល ៣-១ ក្នុងការប្រកួតជើងទី១ អ៊ឺរ៉ូផាលីក (Europa League) វគ្គ១ភាគ​៤ផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បត៏។ ក្នុងនោះ កីឡាករខ្សែប្រយុទ្ធអេស្ប៉ាញ ហ្វឺណាន់ដូ តូរ៉ែស (Fernando Torres) បាន​រកគ្រាប់បាល់បានចំនួន ២គ្រាប់។


កីឡាករ ហ្វឺណាន់ដូ តូរ៉ែស ជាមួយនឹងរបាំងមុខរបស់គាត់។

ក្រុមឆែលស៊ី ដែលបានចូលមកប្រកួតប្រជែងពានរង្វាន់អ៊ឺរ៉ុបលំដាប់ទី២ បន្ទាប់ពីធ្លាក់ចេញពីការប្រកួតឆែមពានលីក ក្នុង​វគ្គចែកពូលនោះ បានលេង៣ប្រកួត ក្នុងរយះពេល៦ថ្ងៃ ដូច្នេះទើបគ្រូបង្វឹក ឲ្យកីឡាករល្អៗជាច្រើន ស្ថិតនៅ​ជាកីឡាករ​បម្រុង។

ខ្សែប្រយុទ្ធ តូរ៉ែស ដែលលេងធ្លាក់ជើង [...]

ក្រុម​បាល់​ទាត់​អង់គ្លេស​ចំនួន​៣ ឡើង​ទៅ​១​ភាគ​៨​ផ្តាច់​ព្រ័ត្រ នៃ​ពាន​អ៊ឺរ៉ូផា​លីក

ក្រុម​បាល់​ទាត់​អង់គ្លេស​ចំនួន​៣ ឡើង​ទៅ​១​ភាគ​៨​ផ្តាច់​ព្រ័ត្រ នៃ​ពាន​អ៊ឺរ៉ូផា​លីក

ក្រុមតោខៀវឆែលស៊ី (Chelsea) អាចបន្តរដំណើរទៅកាន់វគ្គ១ភាគ៨ផ្តាច់ព្រ័ត្រជាបន្ត នៃពានរង្វាន់អ៊ឺរ៉ូផាលីក (Europa League) កាលពីការប្រកួតថ្ងៃព្រហស្បត៏កន្លងទៅ។ ក្រុមទទិនហេម ហតស្ពឺ (Tottenham Hotspur) បានរួចខ្លួនឡើងវិញ បន្ទាប់​ពីការវាយបកពីក្រុមអ៊ីនធឺ មីឡាន (Inter Milan)។ ឯក្រុមញ៉ូកាស្ស៊ល យូណៃធីត (Newcastle United) បានយក​ឈ្នះ​នៅចុងម៉ោង។


បាល់ទាត់ នៃពានរង្វាន់អ៊ឺរ៉ូផាលីក។

គ្រាប់បាល់របស់កីឡាករ ចន ម៉ាតា (Juan Mata), ចន ធើរី (John Terry) និងកីឡាករ ហ្វឺណាន់ដូតូរែស (Fernando Torres) ដែលទាត់បាល់ពិន័យប៉េណាល់ទី មិនបានសម្រេចនោះ បានជួយឲ្យក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុបឆែលស៊ី យកឈ្នះ​ដោយលទ្ធផល ៣-១ លើក្រុមភ្ញៀវ ស្ទេអូ បាឆារែស (Steaua Bucharest) និងសរុបការប្រកួតទាំង២ជើង ឆែលស៊ីយកឈ្នះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...