អវត្តមានគណបក្សជាច្រើន៖ ដោយសារការកំណត់ប្រាក់តម្កល់ខ្ពស់ របស់គ.ជ.ប.?
ការបោះឆ្នោតថ្នាក់ជាតិ ជ្រើសរើសតំណាងរាស្ត្រអណត្តិទីប្រាំ កាន់តែខិតជិតមកដល់។ ជាមួយគ្នានេះដែរគ.ជ.ប បានឲ្យគ្រប់គណបក្សទាំងអស់ ដែលបានចុះឈ្មោះជាផ្លូវការនៅក្រសួងមហាផ្ទៃ រៀបចំបែបបទដើម្បីចុះបញ្ជីគណបក្សរបស់ខ្លួន ក្នុងការឈរឈ្មោះបោះឆ្នោត ព្រមទាំងបញ្ជីឈ្មោះបេក្ខជន ដែលត្រូវឈរឈ្មោះសម្រាប់ការបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។
លោកទេព នីថា អគ្គលេខាធិការ របស់គ.ជ.ប.។ (រូបថត O.Vary/ MONOROOM.info)
ក្នុងសន្និសីទកាសែត ឬកិច្ចប្រជុំកាលពីព្រឹកម៉ិញនេះ អនុប្រធាន គ.ជ.ប លោកស្រី ស៊ីន ជុំបូ បញ្ជាក់ពីការកំណត់របស់ច្បាប់បោះឆ្នោត សម្រាប់ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ លោកស្រីបន្តថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត [...]