Posts tagged as "NEC"

គ.ជ.ប. ថា​នឹង​ពិនិត្យ​សំបុត្រ​ទី​ពីរ​របស់​សម រង្ស៊ី ដើម្បី​បាន​ចូលរួម​បោះឆ្នោត

គ.ជ.ប. ថា​នឹង​ពិនិត្យ​សំបុត្រ​ទី​ពីរ​របស់​សម រង្ស៊ី ដើម្បី​បាន​ចូលរួម​បោះឆ្នោត

បន្ទាប់ពីសំណើរលើកទីមួយ ត្រូវបានទាត់ចោលនោះរួចមក លោក សម រង្ស៊ី បានសម្រេចដាក់សំណើរជាលើកទីពីរ ទៅ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយមានភ្ជាប់ជាមួយនូវអំណះអំណាងផ្លូវច្បាប់ ដើម្បីបើកផ្លូវឲ្យ​លោក អាចដាក់ឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ តែសម្រាប់ គ.ជ.ប. បានបញ្ជាក់ថា នឹងពិនិត្យរឿងនេះនៅរសៀលថ្ងៃទី២៤ខែកក្កដានេះ។


សន្និសិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី០៤ខែកក្កដា។ (រូបថត MONOROOM.info/ U. Bory)

លិខិតរបស់លោក សម រង្ស៊ី ដែលបានផ្ញើរទៅ គ.ជ.ប ជាលើកទីពីរចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣បានលើកយក​លិខិត​បទដ្ឋាន គតិយុត្តសំខាន់ៗចំនួនបួនមកអះអាង ក្នុងនោះរួមមាន៖

[...]
អ្នកវិភាគ៖ យុទ្ធសាស្ត្រ​វាយ​ប្រហារ​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​កើន​ប្រជាប្រិយ

អ្នកវិភាគ៖ យុទ្ធសាស្ត្រ​វាយ​ប្រហារ​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​កើន​ប្រជាប្រិយ

តើកក្តាអ្វីខ្លះ ដែលបណ្តាលឲ្យមានសន្ទុះ នៃការគំទ្រគណបក្សប្រឆាំង ដែលប្រកាសខ្លួនថា ជាអ្នកប្រជាធិបតេយ្យ មានអ្នកគាំទ្យច្រើន ហើយភាគច្រើន គឺជាយុវ័យនោះ?

លោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យបានថ្លែងឲ្យដឹងថា រដ្ឋាភិបាលបានចាយសន្លឹកឆ្នោតច្រើនពេក ដូចជាពុំបាន​ព្យាយាមដោះស្រាយបញ្ហានោះទេ តែរដ្ឋាភិបាលបែរជាព្យាយាមបង្រ្កាបទៅវិញ បញ្ហាដីសម្បទានសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះ​ប្រជាពលរដ្ឋច្រើន តុលាការពុំបានឈរលើអព្យារក្រិត សេវាសង្គមពលរដ្ឋធ្វើស្រែដាំដំណាំបាន មានសមត្ថកិច្ច និងអាជ្ញាធរ​ដែនដីទៅជួយយកផលប្រយោជន៍ពីគាត់ទៅវិញ ដោយពុំបានស្វែងរកទីផ្សារសំរាប់គាត់។ លោកបានពន្យល់ថា៖ «កក្តា​ទាំងនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្មានជម្រើស មិនមែនមានន័យថា ពួកគាត់ស្រលាញ់​គណបក្ស​សង្គ្រោះជាតិ​នោះទេ ហើយក៏ពុំមែនគណបក្សនោះល្អដែរ ប៉ុន្តែគាត់គ្មានជម្រើស គាត់ចង់កែប្រែសង្គមដែលអយុត្តិធម៌មួយនេះ [...]

គ.ជ.ប បដិសេធ​មិន​ឲ្យ សម រង្ស៊ី ចូល​រួម​ក្នុង​ការ​បោះឆ្នោត

គ.ជ.ប បដិសេធ​មិន​ឲ្យ សម រង្ស៊ី ចូល​រួម​ក្នុង​ការ​បោះឆ្នោត

ភ្នំពេញ៖ បន្ទាប់ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកប្រជុំពេញបិទទ្វារមួយថ្ងៃ ទាក់ទិនទៅនិងការស្នើ របស់ប្រធានគណកប្សសង្គ្រោះជាតិ ឲ្យដាក់បញ្ចូលឈ្មោះក្នុងបញ្ជីផ្លូវការ បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ គ.ជ.ប នៅរសៀលថ្ងៃទី២២ខែកក្កដានេះ បានសម្រេចដោយមិនអនុញ្ញាតឲ្យលោកសមរង្ស៊ី ឈរឈ្មោះជា​បេក្ខជនតំណាងរាស្ត្របានទេ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្សី នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៣។ (រូបថត MONOROOM.info)

លោក អ៊ឹម សួស្តី ប្រធានគជប បានថ្លែងឲ្យដឹង បន្ទាប់ពីបានបើកកិច្ចប្រជុំដោយបិទទ្វារ នៅទីស្តីការគជប ដើម្បីពិភាក្សា​លើសំណើរបស់លោកសមរង្ស៊ី ស្នើសុំឲ្យ ចុះឈ្មោះលោក ក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ​តំណាង​រាស្ត្រ នៅមណ្ឌល ខេត្តកណ្តាល [...]

វិភាគ៖ តើ​កុមារ​គួ​​ចូលរួម​ក្នុង​យុទ្ធនាការ​នៃ​ការ​បោះឆ្នោត​ឬ​ទេ​?

វិភាគ៖ តើ​កុមារ​គួ​​ចូលរួម​ក្នុង​យុទ្ធនាការ​នៃ​ការ​បោះឆ្នោត​ឬ​ទេ​?

ភ្នំពេញ៖ ក្នុងរយៈកាលប្រាំបីថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលស្ទើរគ្រប់គណបក្សទាំងអស់ សង្កេតឃើញមាន​វត្តមានកុមារជាច្រើនបានចូលរួម។ ការចូលរូមនេះអាចបង្ហាញបានថា ពួកគាត់មាន និន្នាការ ឬគោលជំហរទៅលើបក្ស​ណាមួយ ទៅតាមអាណាព្យាបាល ឬឪពុកម្តាយរបស់គាត់។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

អ្វីដែលជាបញ្ហាទទួលបាននោះ នៅត្រង់ថា កុមារាកុមារីទាំងនេះ បានរក្សានូវរូបសញ្ញារបស់បក្ស ដែលគេបានចូលរួមដូចជា ទង់ជាតិ មួក ខិតប័ណ្ណនានាជាដើម យកទៅសាលារៀន ហើយធ្វើការបង្ហាញពីរការចូលរួមរបស់គេ ជាមួយអាណាព្យាបាល​ដល់មិត្តភ័ក្រ និងមានការជជែកគ្នាយកឈ្នះរៀងៗខ្លួនថា «បក្សរបស់ឪពុក-ម្តាយខ្លួនល្អជាងជាដើម»។ គេអាចនិយាយ​ម្យ៉ាងទៀតថា សកម្មភាពនេះធ្វើឡើងក្នុងន័យ «បំប៉ោងក្រៅប្រហោងក្នុង» [...]

គ.ជ.ប ស្មើរ​ដល់​គ្រប់​ភាគី​នយោបាយ​ត្រូវ​អត់​ធ្មត់ ក្នុង​ពេល​ឃោសនា​បោះឆ្នោត

គ.ជ.ប ស្មើរ​ដល់​គ្រប់​ភាគី​នយោបាយ​ត្រូវ​អត់​ធ្មត់ ក្នុង​ពេល​ឃោសនា​បោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្មើរដល់គ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានការអត់ធ្មត់ និងរក្សាទំនាក់ទំនងល្អ ធ្វើយ៉ាងដើម្បីឲ្យការបោះឆ្នោតអាណត្តិទីប្រាំ(៥)នេះ អាចប្រព្រឹត្តទៅបានល្អ។


សន្និសិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ (រូបថត MONOROOM.info/ U. Bory)

លោកស្រី ស៊ីន ជុំបូ អនុប្រធានគណៈកម្មាការជាតិរៀបចំការបោះឆ្នោត បានថ្លែងទៅកាន់ តំណាងគណៈបក្សនយោបាយ សកម្មជនឯករាជ្យឃ្លាំមើលការបោះឆ្នោត និងអ្នកសារពត៌មាន នៅទីស្តីការគ.ជ.ប នាព្រឹកថ្ងៃទី០៤ខែកក្កដាថា កម្ពុជាបាន​ធ្វើការឆ្នោតទាំងថ្នាក់ឃុំសង្កាត់ និងតំណាងរាស្រ្តមានចំនួនដប់(១០)លើកហើយ និងមានភាពចាស់ទុំគ្រប់គ្រាន់​ក្នុងការ​រៀបចំព្រឹត្តិការណ៍នេះ។

លោកស្រី បានបញ្ជាក់ថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...