សម រង្ស៊ី សរសេរលិខិតទៅ បាន គីមូន អគ្គលេខាធិការអ.ស.ប រឿងឆ្នោត«បន្លំ»
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលិខិតមួយទៅ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដើម្បីថ្លែងប្រាប់អំពីភាពមិនប្រក្រតី ដែលបានកើតមានឡើង នៅជុំវិញការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣នេះ។ លិខិតនេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍កម្ពុជាមើលឃើញថា លោកកំពុងស្វះស្វែងរកការគាំទ្រ ឲ្យកាន់តែមានទម្ងន់ថែមទៀត មិនត្រឹមតែសម្រាប់ការទាមទារឲ្យមានការត្រួតពិនិត្យឡើងវិញ នូវរាល់ដំណើរការបោះឆ្នោតទាំងនេះទេ តែក៏សម្រាប់ឲ្យចលនានយោបាយរបស់គណបក្សលោកផងដែរ។

លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។
បន្ទាប់ពីបានចាកចេញប្រកបដោយភាពមន្ទិល ពីប្រទេសកម្ពុជានៅយប់ថ្ងៃទី០៦ ចូលថ្ងៃទី០៧ខែសីហា ដើម្បីធ្វើដំណើរទៅចូលរួមក្នុងពិធីមង្គលការ [...]


លោក កឹម សុខា និងលោក សម រង្ស៊ី (ខាងស្ដាំ) ថ្លែងទៅកាន់អ្នកគាំទ្រនៅលើលានប្រជាធិបតេយ្យ ថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត គណបក្ស)