ផៃ ស៊ីផាន៖ ជំហរគណបក្សសង្គ្រោះជាតិ ជាការ«ប្រមាថ»ចំពោះព្រះមហាក្សត្រ
នៅទីបផុតទីបក្សសង្គ្រោះជាតិ បានប្រកាសមិនចូលរូមប្រជុំសភាលើកដំបូង តាមការកោះហៅរបស់ព្រះមហាក្សត្រនោះទេ។ ជាមួយគ្នានឹងការមិនចូលរួមប្រជុំ សភារបស់បក្សប្រឆាំងនេះ ត្រូវបានគណបក្សប្រជាជនអះអាងថា ជាការមិនគោរពឲ្យតម្លៃចំពោះព្រះមហាក្សត្រ។ ក៏ប៉ុន្តែមន្រ្តីគណបក្សសង្គ្រោះជាតិបាន លើកឡើងថា ខ្លួនគោរពតាមព្រះហាក្សត្រជានិច្ច តែឆន្ទៈរបស់ពលរដ្ឋក៏សំខាន់ដែរ។
លោក ផៃ ស៊ីផាន មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ (រូបថត ទីស្ដីការគណរដ្ឋមន្ត្រី)
បើតាមការគ្រោងទុក្ខនៅសល់តែរយៈពេលជាង២ថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំសភាលើកដំបូងនឹងត្រូវចាប់ផ្តើមឡើង ដែលព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជសារយ៉ាងទទូចម្តងហើយម្តងទៀត សូមឲ្យតំណាងរាស្រ្តបក្សប្រឆាំង [...]