សម្ភាសយ៉ែម ប៉ុញ្ញឫទ្ធិ ៖ សម រង្សី នៅឈរឈ្មោះជានាយករដ្ឋមន្រ្តី
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ត្រូវបាន គ.ជ.ប រុញលិខិតបញ្ជាក់ របស់បេក្ខជនចំនួនម្ភៃពីរនាក់ ឲ្យធ្វើការផ្លាស់ប្តូរ និងកែតម្រូវសារថ្មី។ ការបង្វិលឲ្យកែប្រែឡើងវិញ កាលពីថ្ងៃទី១៣ ខែឧសភា ដែលជាថ្ងៃចុងក្រោយនៃការទទួលចុះឈ្មោះ គណបក្សនយោបាយ ក្នុងការចូលរួមការបោះឆ្នោតអណត្តិទីប្រាំ ដោយសារតែលិខិតទាំងនោះ ខ្លះសរសេរមិនបានច្បាស់ ខុសឈ្មោះ ខុសថ្ងៃខែឆ្នាំជាដើម។
គណបក្សសង្គ្រោះជាតិ បើកការប្រជុំសមាជិករបស់ខ្លួន នៅតាមខេត្ត។
ទស្សនាវដ្តី មនោរម្យព័ងអាំងហ្វូ ជួបសម្ភាសតាមទូរសព្ទ័ជាមួយលោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ជុំវិញការបញ្ជូនលិខិតនោះ ពី គ.ជ.ប និងកិច្ចដំណើរការមួយចំនួនដូចខាងក្រោម៖
មនោរម្យព័ងអាំងហ្វូ៖ កាលពីថ្ងៃទី១៣ ឧសភា នេះ [...]