ជម្លោះដីធ្លីនៅកំពង់ស្ពឺ៖ អាជ្ញាធរយក«ដីស្រែ»រាស្ត្រ ធ្វើជាដីព្រៃស្រោង?
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីខេត្តកំពង់ស្ពឺ ប្រមាណជាង៦០នាក់ តំណាងឲ្យប្រជាពលរដ្ឋជាង២៥០ គ្រួសារ មកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្នើឲ្យសមាគមអាដហុកនៅភ្នំពេញជួយអន្តរាគមន៍ បន្ទាប់ពី«បរាជ័យ»ជំនួនផ្នែកច្បាប់ ពីស្ថាប័នរដ្ឋាភិបាលទាំងថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ។
សន្និសីទកាសែត នៅទីស្នាក់ការសមាគមអាដហុក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
សិទ្ធិលំនៅដ្ឋាន - នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លី បានមកប្រមូលផ្តុំគ្នា នៅទីស្នាក់ការធំរបស់សមាគមអាដហុកនៅភ្នំពេញជួយអន្តរាគមន៍ករណីទំនាស់ដីធ្លី តាំងពីឆ្នាំ២០០៥ ដែលត្រូវបានក្រុមហ៊ុនម៉ាស្ទើរ (Master) រំលោភយក [...]