ជប៉ុនបន្តជំរុញបក្សសង្រ្គោះជាតិ និងបក្សប្រជាជនជួបគ្នាឲ្យបានឆាប់
ជាថ្មីម្តងទៀតប្រទេសជប៉ុន បានបង្ហាញការយកចិត្តទុកដាក់ចំពោះជម្លោះនយោបាយនៅកម្ពុជា ដោយប្រទេសជប៉ុនបានបន្តជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គប្បីបន្តការចរចានយោបាយឡើងវិញឲ្យបានឆាប់ ដើម្បីបិទបញ្ចប់វិបត្តិនយោបាយនេះ និងជាការធ្វើឲ្យស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជា វិលទៅរកភាពប្រក្រតីឡើងវិញ។
ទង់ជាតិជប៉ុន និងកម្ពុជាចង់ផ្អោបជាប់គ្នា។ (រូបថត ឯកសារ)
នយោបាយកម្ពុជា - ក្នុងជុំនួបជាមួយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ លោកគូម៉ាម៉ារ៉ូ យូជី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលជប៉ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង [...]