សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត៖ អាណត្តិសម្រាប់នាយករដ្ឋមន្រ្តី ត្រឹមតែ ១០ឆ្នាំ
កិច្ចពិភាក្សាអំពី «អាណត្តិនាយករដ្ឋមន្ត្រីក្នុងប្រទេសកម្ពុជា» ដែលរៀបចំដោយសម្ព័ន្ធកំណែម្រង់ការបោះឆ្នោតនេះ បានធ្វើនៅភោជនីយដ្ឋានខ្មែរសុវិន និងមានការចូលរូម ពីបណ្តាប្រធានអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយ អ្នកវិភាគឯករាជ្យជាដើម។ វត្តមាននៃកិច្ចប្រជុំតុមូលនេះ គេសង្កេតឃើញ មានវាគ្មិនល្បីៗជាច្រើន ដែលបានធ្វើការរិះគន់យ៉ាងខ្លាំងក្លា មិនសំចៃមាត់ទៅលើការដឹកនាំរបស់រដ្ឋាភិបាល ដែលបានរំលោភសិទ្ធិមនុស្ស ក្នុងអំឡុងពេលជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការជជែករិះគន់ ដែលឈានទៅដល់ មូលហេតុ ដែលគេត្រូវកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រី។
តាមសេចក្តីស្នើវិសោធនកម្ម មាត្រា១១៩ថ្មី (មាត្រា១០០ចាស់) បានសរសេរថា៖ «តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាព ពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវីរៈជនមួយរូប ក្នុងចំណោមតំណាងរាស្រ្ត នៃគណបក្សដែលឈ្នះឆ្នោត ឲ្យបង្កើតរាជ្យរដ្ឋាភិបាល។ [...]