Posts tagged as "Barcelone FC"

នៅ​ពេល​ដែល ណីម៉ា ស្រវឹង...

វីដេអូឯកជន ដែលត្រូវបានសារព័ត៌មាន «Diário» នៃក្រុង សាវប៉ាវឡូ (Sao Paulo) ប្រទេសប្រេស៊ីល យក​មក​បង្ហោះនោះ ត្រូវបានយកមកបន្ត ចែកចាយ ពាសពេញបណ្ដាញសង្គម។ នៅក្នុងវីដេអូ គេឃើញ តារាបាល់ទាត់ ណីម៉ា រហស្សនាម «ព្រះរស់» កំពុងនៅក្នុងគេហដ្ឋានរបស់ខ្លួន ដែលនៅមិនឆ្ងាយប៉ុន្មាន ពីក្រុង សាវប៉ាវឡូ ហើយបានលើកដៃលា មិត្តភ័ក្ររបស់ខ្លួន និងសកម្មភាពឯកជន មួយចំនួនទៀត។

ទិដ្ឋភាពដំណើរ បែបទ្រេតទ្រោតនេះ ច្បាស់ហើយ គឺកីឡាករបាល់ទាត់ ប្រចាំឲ្យក្លិបអ្នកមានបុណ្យ «បាសឺឡូន» មិនមែនគ្រាន់តែ​បាន​ផឹកទឹកធម្មតា ឬទឹកផ្លែឈើនោះទេ។

វីដេអូនេះ ថែមទាំងបានរត់ មកដល់ប្រទេសអេស្ប៉ាញ បង្កឲ្យមនុស្សជាច្រើន ថ្លែងមាត់ធំមាត់តូច ដាក់កីឡាករ​រូបនេះ ជាពិសេស វាបានមកចំពេល ដែលអ្នកឃ្លាំមើលមួយចំនួន ធ្លាប់បានរិះគន់កីឡាកររួចហើយ ពីបញ្ហា​អនាម័យ នាពេលកន្លងមក ក្នុងជីវភាពប្រចាំថ្ងៃ៕

ពីកេ កីឡាករ​ក្រុម​អ្នក​មាន​បុណ្យ ជំនាញ​ខាង​កាត់​សំណាញ់​ទី

ពីកេ កីឡាករ​ក្រុម​អ្នក​មាន​បុណ្យ ជំនាញ​ខាង​កាត់​សំណាញ់​ទី

ការកាត់យកសំណាញ់ទី នៃទីលានបាល់ទាត់ របស់កីឡាករ ហ្សេរ៉ា ពីកេ កាន់តែធ្វើឲ្យគេឯង ឆ្ងល់ឡើងហើយ។ កាលពីយប់ថ្ងៃសៅរ៍ ទី០៦ ខែមិថុនា បន្ទាប់ពីជ័យជំនះ របស់ក្រុមបាសឺឡូន ហើយក្រុមអ្នកមានបុណ្យ របស់​ប្រទេសអេស្ប៉ាញ លើក្រុម ជូវេនទូស (Juventus) របស់ប្រទេសអ៊ីតាលីរួច កីឡាករខ្សែរការពារ ពីកេ ដ៏ល្បី​ឈ្មោះ មិនបានចូលទៅអបអរសាទរ ជាមួយកីឡាកររួមក្រុមនោះទេ។ ប៉ុន្តែទស្សនិកជន នៅក្នុងពហុកីឡាដ្ឋាន អូឡាំពិក នៃរដ្ឋធានី ប៊ែរឡាំង ដែលមកទស្សនាការប្រកួត វគ្គផ្ដាច់ព្រ័ត្រ យកជើងឯកអ៊ឺរ៉ូប ឆ្នាំ២០១៥ រវាងក្រុម​ទាំងពីរ បែរជាបានឃើញកីឡាករ ពីកេ កំពុងកាត់សំណាញ់ទី យ៉ាងស្ងប់ស្ងៀមទៅវិញ។

ទម្លាប់ថ្មីនេះ ត្រូវបានស្ថានីយ៍ទូរទស្សន៍ និងជាងថតរូបជាច្រើន ផ្តិតយករូបភាព មកផ្សាយ បង្កឲ្យចម្ងល់ មាន​កាន់តែខ្លាំងឡើង សម្រាប់ពិភពបាល់ទាត់។ អ្នកផងគិតថា [...]

បាសឺឡូន បំបាក់ ជូវេនទូស ៣-១ ដណ្ដើម​ជើង​ឯក​អ៊ឺរ៉ុប​ឆ្នាំ២០១៥

បាសឺឡូន បំបាក់ ជូវេនទូស ៣-១ ដណ្ដើម​ជើង​ឯក​អ៊ឺរ៉ុប​ឆ្នាំ២០១៥

ក្រុមបាល់ទាត់ បាសឺឡូន របស់ប្រទេសអេស្ប៉ាញ បានទទួលជ័យជំនះ យកពានជាជើងឯងអ៊ឺរ៉ុប ឆ្នាំ២០១៥ (Champions League) បន្ទាប់ពីក្រុមដែលសម្បូរ ទៅដោយកីឡាករល្បីៗមួយនេះ បានទាត់ផ្ដួល​ក្រុម​បាល់ទាត់ ជូវេនទូស របស់ប្រទេសអ៊ីតាលី នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ទី៦ ខែមិថុនា ឆ្នាំ២០១៥ ក្នុង​ពហុ​កីឡាដ្ឋាន​អូឡាំពិក នៃរដ្ឋធានី​ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

ក្រុម បាសឺឡូន បានបង្កភាពលំបាក ឲ្យក្រុម ជូវេនទូស តាំងពីនាទីទី៤ ដោយកីឡាករជាតិក្រូអាត អ៊ីវ៉ាន រ៉ាគីទីគ (Ivan Rakitic) បានរកបានគ្រាប់បាល់ដំបូងគេ ឲ្យក្រុម បាសឺឡូន របស់ខ្លួន។ គ្រាប់បាល់នេះ បាន​ក្លាយ​ជាគ្រាប់បាល់ដែលលឿនជាងគេ នៅក្នុងប្រវត្តិនៃការប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ របស់ក្រុមបាសឺឡូន។

រី​ឯក្រុម ជូវេនទូស ដែលបានបញ្ចប់ពាក់កណ្ដាលម៉ោងដំបូង ដោយគ្មានធ្វើអ្វីក្រុម បាសឺឡូន សូម្បីបន្តិចនោះ បានរកឃើញ ក្ដីសង្ឃឹមរបស់ខ្លួនមកវិញ ដោយសារកីឡាករ អាលវ៉ារូ ម៉ូរ៉ាតា [...]

តើ ប៉េប និយាយ​អ្វី​ខ្លះ ជាមួយ ម៉េស៊ី ?

តើ ប៉េប និយាយ​អ្វី​ខ្លះ ជាមួយ ម៉េស៊ី ?

គេពិបាកនឹងដឹងឲ្យច្បាស់ណាស់ ពីទំនាក់ទំនងរវាងគ្រូបង្វឹក ប៉េប ហ្គ័ឌីយ៉ូឡា និងកីឡាករ លីយ៉ូនែល ម៉េស៊ី ណាស់។ គេ​គ្រាន់តែដឹងថា អ្នកទាំងពីរបានរីកធំធាត់ខ្លួន នៅក្នុងក្រុម បាសឺឡូន មុននឹងក្លាយជា កំពូលតារាល្បីទាំងពីរនាក់ នៅក្នុង​ពិភពលោក។ លោក ប៉េប ដែលមានឈ្មោះ ជាគ្រូបង្វឹកបាល់ទាត់ ដ៏អស្ចារ្យនោះ ក៏ធ្លាប់ជាគ្រូបង្វឹក នៅក្រុមបាសឺឡូន សម្រាប់​មួយ​រយៈកាលដែរ។

អ្វីដែលបង្ក ឲ្យចង់ដឹងកាន់តែខ្លាំងនោះ គឺកំពូលតារាបាល់ទាត់ ម៉េស៊ី ធ្លាប់បានប្រកាសឲ្យដឹង ពីទំនាក់ទំនង របស់ក្រុម​បាសឺឡូន ជាមួយនឹង ប៉េប ដែលធ្លាប់ជាគ្រូបង្វឹកបស់ខ្លួនដែរ ថា៖ «តាំងពីគាត់ចេញពីយើងទៅ យើងមិនមាន​ទំនាក់​ទំនង​អ្វីទៀត ជាមួយគាត់ទេ»។

ប៉ុន្តែនៅពេលក្រុមទាំងពីរ បានមកជួបគ្នាប្រកួត ក្នុង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមយក Champions League ឆ្នាំ២០១៥ កាលពីថ្ងៃអង្គារ សប្ដាហ៍មុននេះ អ្នកទាំងពីរបានមកជួប ញញឹមញញែម ចាប់ដៃជើងគ្នា [...]

1/4 Champions League៖ ក្រុម​បាសឺឡូន មក​ប៉ារីស លត់​ក្រុម​ម្ចាស់​ផ្ទះ ៣-១

1/4 Champions League៖ ក្រុម​បាសឺឡូន មក​ប៉ារីស លត់​ក្រុម​ម្ចាស់​ផ្ទះ ៣-១

ក្រុមប៉ារីស (Paris Saint-Germain) ដែលគេបានចាត់ទុកថា ជាវីរបុរស បន្ទាប់បានឈ្នះក្រុមឆែលស៊ី (Chelsea) របស់​អង់គ្លេស បានឡើងមកប៉ះជាមួយនឹង ក្រុមអ្នកមានបុណ្យ បាសឺឡូន (Barcelone) នៅក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃពាន​រង្វាន់ សម្ព័ន្ធជើងឯក អ៊ឺរ៉ុប កាលពីយប់ថ្ងៃទី១៥ ខែមេសា ម្សិលម៉ិញនេះ ប៉ុន្តែបានបាក់មុខយ៉ាងធ្ងន់ធ្ងរ ដោយត្រូវ​ក្រុម​បាសឺឡូន លត់ក្នុងពិន្ទុ ១-៣។

ពិន្ទុទាំងបីគ្រាប់៖ គ្រាប់ទីមួយ ត្រូវបាន ណីម៉ា (Neymar) តារាបាល់ទាត់ប្រេស៊ីល ទទួលបានបាល់ ពី លីយ៉ូនែល ម៉េស៊ី (Lionel Messi) ហើយបណ្ដើរទៅមុខប៉ុន្មានជំហាន ទើបទាត់បញ្ជូនចូលទី របស់ប៉ារីស រកគ្រាប់ទីមួយ នៅនាទីទី១៨ បានយ៉ាងងាយ។ ចំណែក​ឯ​គ្រាប់​ទី២ (នាទី៦៧) និងទី៣ (នាទី៧៩) សុទ្ធតែជាថ្វីជើង របស់កីឡាករ ល្វីស៍ ស្វារ៉េស (Luis Suarez) ដែលត្រូវបាន​ក្រុម​អ្នក​មាន​បុណ្យ ទិញពីក្រុម លីវៀភូល (Liverpool) របស់អង់គ្លេស កាល​ពីចុង​រដូវ​កាល​មុន។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...