អ្នកគាំទ្រក្រុមប៉ារីសប្រមូលគ្នា នៅមុខសណ្ឋាគារស្នាក់នៅ របស់កីឡាករ ណីម៉ា
ក្រុមអ្នកគាំទ្រ បានជួបជុំគ្នាយ៉ាងច្រើនកុះករ នៅខាងមុខសណ្ឋាគារផ្កាយប្រាំ «Royal Monceau» ដែលកីឡាករបាល់ទាត់អន្តរជាតិ របស់ប្រទេសប្រេស៊ីល ឈ្មោះ ណីម៉ា (Neymar) នឹងមកស្នាក់នៅ ចាប់ពីថ្ងៃសុក្រទី៤ ខែសីហានេះតទៅ។ ការជួបជុំនេះ ប្រព្រឹត្តិទៅដោយឯកឯង ទោះកីឡាករនៅមិនទានមានវត្តមាន និងដោយមិនចាំបាច់ ជូនដំណឹងប្រាប់អាជ្ញាធរ ឬនគរបាល ជាមុនក៏ដោយ។
នៅប៉ុន្មានម៉ោងមុននេះ ណីម៉ា ដែលបានក្លាយជាអតីតកីឡាករ របស់ក្រុមបាសឺឡូន (FC Barcelone) បានចុះកិច្ចសន្យាជាមួយក្រុមប៉ារីស នៃរដ្ឋធានីរបស់ប្រទេសបារាំង សម្រាប់រយៈពេល៥ឆ្នាំ (រហូតដល់ឆ្នាំ២០២២)។ កីឡាករដែលមានឈ្មោះល្បីរូបនេះ បានក្លាយជាកីឡាករ ដែលថ្លៃជាងគេបំផុត នៅក្នុងប្រវត្តិបាល់ទាត់ បន្ទាប់ពីក្រុមប៉ារីស បានចំណាយប្រាក់ រហូតដល់ទៅ២២២លានអ៊ឺរ៉ូ ដើម្បីឲ្យកីឡាកររូបនេះ អាចបង់សំណង រំលោះកិច្ចសន្យាដែលកីឡាករ បានធ្វើជាមួយក្រុម បាសឺឡូន។ ហើយការចំណាយប្រាក់នេះ នៅមិនទាន់រាប់ [...]