Posts tagged as "Chheang Vun"

ខៀវ កាញារិទ្ធ៖ ពេល​បី​ឆ្នាំ ដើម្បី​បង្កើត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន

ខៀវ កាញារិទ្ធ៖ ពេល​បី​ឆ្នាំ ដើម្បី​បង្កើត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន

ចុងក្រោយនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោកខៀវ កាញារិទ្ធ បានអះអាងជាថ្មីថា យ៉ាងហោចណាស់​ក៏ត្រូវការពេល​បីឆ្នាំដែរ ដើម្បីបង្កើតច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ឲ្យលេចចេញជារូបរាង ខណៈច្បាប់នោះមិនទាន់ធ្វើ​សេចក្តីព្រាង​នៅឡើយ។


លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ច្បាប់ - ក្នុងឱកាសចូលរួមក្នុងកម្មវិធីមួយ នៅពេលចុងក្រោយនេះលោកខៀវ កាញារិទ្ធ បានលើកឡើងថា ច្បាប់​ស្ដីពីសិទ្ធិទទួលព័ត៌មាន គ្រោងនឹងរៀបចំសេចក្ដីព្រាង និងសរសរជាគោលនយោបាយនៅខែឧសភា ឆ្នាំ ២០១៤ ដើម្បីជំរុញឲ្យច្បាប់នេះ ចាប់ផ្ដើមអនុវត្តឲ្យបានឆាប់រហ័ស នៅមុនការបោះឆ្នោតសកលអាណត្តិទី៦។

[...]
អ្នកច្បាប់ គាំទ្រ​​ការ​​ហៅ​រដ្ឋមន្រ្តី​មក​បំភ្លឺ​នៅ​រដ្ឋសភា

អ្នកច្បាប់ គាំទ្រ​​ការ​​ហៅ​រដ្ឋមន្រ្តី​មក​បំភ្លឺ​នៅ​រដ្ឋសភា

មជ្ឈដ្ឋានអ្នកច្បាប់បានសម្តែងការសាទរ ចំពោះគោលជំហរដែលមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាណត្តិទី៥នេះ និងអ្នក​តំណាងរាស្រ្តមួយចំនួន បានអះអាងជាបន្តបន្ទាប់ថា នឹង​បើកឲ្យសមាជិករដ្ឋាភិបាល មានរដ្ឋមន្រ្តីនិង​អ្នកទទួល​ខុសត្រូវមួយចំនួនទៀត ត្រូវទៅឆ្លើយបំភ្លឺឬជជែកដេញដោល​ ជាមួយអ្នកតំណាងរាស្រ្តនៅក្នុងរដ្ឋសភា។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

នយោបាយនិងច្បាប់ - លោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានអត្ថាធិប្បាយ​ប្រាប់​ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៤ ខែមីនា នេះថា [...]

ឈាង វុន៖ ខៀវ កាញារិទ្ធ ធ្វើ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​បី​ឆ្នាំ យឺត​ណាស់

ឈាង វុន៖ ខៀវ កាញារិទ្ធ ធ្វើ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​បី​ឆ្នាំ យឺត​ណាស់

«សិទ្ធិទទួលបានព័ត៌មានសំខាន់ណាស់ សិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។ ក្នុងរបបប្រជាធិបតេយ្យ ប្រទេស​ដែលអនុវត្តអំណាចប្រជាពលរដ្ឋ សិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គឺចាំបាច់បំផុតហើយ។ យើងមានភារកិច្ច​បំរើសេវាដល់ប្រជាពលរដ្ឋ។ រដ្ឋាភិបាល រដ្ឋសភា តុលាការ ជាអ្នកផ្តល់សេវាសាធារណៈ បើផ្តល់សេវាសាធារណៈ​បានល្អ ទាល់តែប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយ។ នោះទើបអាចអនុវត្តលិទ្ធិ​ប្រជាធិបតេយ្យបានល្អទៅកើត។» នេះជាការលើកឡើងរបស់លោក ឈាង វុន ប្រធានគណៈកម្មការកិច្ច ការបរទេស​ទំនាក់ទំនងអន្តរជាតិឃោនាការ និងព័ត៌មាននៃរដ្ឋសភា នៅវិមានរដ្ឋសភាជាតិកាលពីថ្ងៃទី២៥ ខែកុម្ភៈម្សិលម៉ិញ។


រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារីទ្ធ។ (រូបថត John Vink/Magnum Photos)

ផ្អាក​ការ​ចរចា​ថ្ងៃ​២៧​កុម្ភៈ ដោយ​គ្មាន​ការ​បញ្ជាក់​ពី​មន្រ្តី​បក្ស​ប្រជាជន

ផ្អាក​ការ​ចរចា​ថ្ងៃ​២៧​កុម្ភៈ ដោយ​គ្មាន​ការ​បញ្ជាក់​ពី​មន្រ្តី​បក្ស​ប្រជាជន

គណបក្សសង្រ្គោះជាតិ បានបង្ហើបឲ្យដឹងជាសាធាណៈថា គម្រោងបន្តជួបចរចារវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ព្រោះគណបក្សប្រជាជនកម្ពុជា សូម​ពន្យាពេល។ ការអះអាងរបស់គណបក្សសង្រ្គោះជាតិ មិនត្រូវបានគណបក្សប្រជាជនកម្ពុជាឆ្លើយបំភ្លឺនៅឡើយទេ។


កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ នាវិមានព្រឹទ្ធសភា ចាប់ផ្ដើមដោយការចាប់ដៃ នៅមុខអ្នកកាសែត។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - នៅថ្ងៃទី២៥ ខែកុម្ភៈ នេះ មន្រ្តីជាន់ខ្ពស់ និងជាតំណាងក្រុមការងារបច្ចេកទេស គណបក្ស​ប្រជាជ​នកម្ពុជា លោក ឈាង វុន និងលោក ព្រំ សុខា [...]

សម រង្ស៊ី៖ មាន​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ត្រូវ​តែ​មាន​ការ​បោះ​ឆ្នោត​ថ្មី

សម រង្ស៊ី៖ មាន​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ត្រូវ​តែ​មាន​ការ​បោះ​ឆ្នោត​ថ្មី

បន្ទាប់ពីមានការចរចារវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជានោះមក ប្រធានគណបក្សសង្រ្គោះ​ជាតិ លោក សម រង្ស៊ី បានអះអាងថា ទោះមានការចរចារវាងគណបក្សទាំងពីរក៏ដោយ ក៏គណបក្សរបស់លោក នៅ​តែប្រកាន់គោលជំហរដដែល នោះគឺការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ មុនបញ្ចប់អាណត្តិ។


លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ តាមរយៈទំព័រហ្វេប៊ុកផ្លូវការរបស់ខ្លួន បាន​ពន្យល់នៅថ្ងៃទី១៩ ខែ​កុម្ភៈនេះថា កាលដែលគណបក្សសង្រ្គោះជាតិ ចូលទៅចរចាជាមួយគណបក្សប្រជាជន គឺដើម្បីដោះស្រាយបញ្ហា​ប្រទេសជាតិជាមួយគ្នា តែគណបក្សសង្រ្គោះជាតិ នៅតែប្រកាន់គោលជំហរដដែល គឺគាំទ្រឆន្ទះប្រជាពលរដ្ឋ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...