មហាសេដ្ឋីអាមេរិក ចង់លក់ក្លិបលីវើភូល តម្លៃ៣៥០លានផោន
ក្រុមបាល់ទាត់ហង្សក្រហម លីវើភូល (Liverpool) ត្រូវបានម្ចាស់ក្លិប លោក ចន ហិនរី (John Henry) ប្រកាសលក់នៅតម្លៃប្រមាណ ៣៥០លានផោន (៥៣,៨៤ លានដុល្លាសហរដ្ឋអាមេរិក) បន្ទាប់ពីក្លិបមួយនេះ មិនរីកចំរើនសោះក្នុងរយះពេល៣ឆ្នាំ ដែលគាត់បានកាន់កាប់។
ក្រុមកីឡាករ លីវើភូល និងកីឡាករ ជេរ៉ា ស្ទេវេន សប្បាយពេលបានជ័យជំនះ។ (រូបថត Liverpool)
មហាសេដ្ឋីសញ្ជាតិអាមេរិក លោកហិនរី និងក្រុមហ៊ុន ហ្វែនវ៉េស្ពតហ្គ្រប់ (Fenway Sports Group) បានចំណាយលុយ ៣០០លានផោន ទិញយកក្រុមម្ចាស់ជើងឯកឆែមពានលីក (Champions League) ៥សម័យកាលរបស់អង់គ្លេសមួយនេះ កាលពីឆ្នាំ២០១០។
កំឡុងពេលដែលលោកហិនរី បានក្លាយជាម្ចាស់ក្លិប ស្របពេលឆ្នាំដែលក្រុមលីវើភូលធ្លាក់ទម្រង់លេងយ៉ាងខ្លាំង [...]