Posts tagged as "Champions League"

ម៉ែនញូ៖ វីឌិក ជឿ​ថា​បីសាច​ក្រហម​នឹងឈ្នះ​ឆែមពាន​លីក

ម៉ែនញូ៖ វីឌិក ជឿ​ថា​បីសាច​ក្រហម​នឹងឈ្នះ​ឆែមពាន​លីក

ប្រធានក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ណិម័នចា វីឌិក (Nemanja Vidic) មានជំនឿចិត្តយ៉ាងមុតមាំថា ក្លិបបីសាចក្រហមរបស់គាត់ នឹងអាចឈ្នះពានរង្វាន់កំពូល យូហ្វាឆែមពានលីក (UEFA Champions League) នៅក្នុង​រដូវកាលនេះ។


កីឡាករប្រធានក្រុម ណិម័នចា វីឌិក របស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត។ (រូបថត football365.com)

ក្រុមជើងឯកបាឃ្លេព្រីមែលីក (Barclays Premier League) ជឿថាពួកគេនឹងអាចឆ្លងទៅវគ្គ១៦ក្រុមបាន ខណៈដែល​ស្ថិតនៅក្នុងពូលជាមួយក្រុមពុំសូវខ្លាំងដូចជា៖ ស្សាកតាដូណែស (Shakhtar Donetsk), បាយឺ ឡេវើកូសិន (Bayer Leverkusen) និងក្រុម រៀលសូស៊ីដេត (Real Sociedad) នៅក្នុងវគ្គចែកពូល (group stage)។

ម៉ែនញូ [...]

ភីអេអូឃេ ឡើង​ទៅ​ឆែមពានលីក ព្រោះ​ម៉េតាលីស ជាប់​ចោទ​ពី​«ប្រកួត​បន្លំ»

ភីអេអូឃេ ឡើង​ទៅ​ឆែមពានលីក ព្រោះ​ម៉េតាលីស ជាប់​ចោទ​ពី​«ប្រកួត​បន្លំ»

ក្រុមបាល់ទាត់របស់ប្រទេសអ៊ុយក្រែន ម៉េតាលីស ខាគិវ (Metalist Kharkiv) ត្រូវបានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ដកសិទ្ធ​ក្នុងការប្រកួតក្របខ័ណ្ឌឆែមពានលីក (Champions League) ប្រចាំរដូវកាលនេះ បន្ទាប់ពីរកឃើញថា ក្រុមនេះបាន​រៀបចំ​លទ្ធផលទុកមុន (ប្រកួតបន្លំ) ពិតប្រាកដមែន កាលពីឆ្នាំ២០០៨។ ហើយយូហ្វា (UEFA) បានប្រកាសកាលពីថ្ងៃពុធថា ដំណែងនោះនឹងត្រូវជំនួស ដោយក្រុមភីអេអូឃេ (PAOK) របស់ប្រទេសក្រិកវិញ។


អ្នកគាំទ្រក្រុមបាល់ទាត់ភីអេអូឃេ។ (រូបថត zdfsport.de)

ភីអេអូឃេ ដែលប្រកួតចាញ់ក្រុមម៉េតាលីស ទាំង២ជើងនៅវគ្គជម្រុះជុំទី៣ ដោយលទ្ធផល ៣-១ នឹងត្រូវឡើងទៅជួបក្រុម ស្កាល់គេ០៤ (Schalke 04) របស់អាឡឺម៉ង់វិញ ក្នុងវគ្គជម្រុះចុងក្រោយ នៅថ្ងៃទី២១ ខែសីហា និងថ្ងៃទី២៧ ខែសីហា [...]

ព្រីមែលីក៖ ល្វីស ស្វារែស សម្រេច​ចិត្ត​នៅ​បន្ត​ជា​មួយ​ក្រុម​លីវើភូល

ព្រីមែលីក៖ ល្វីស ស្វារែស សម្រេច​ចិត្ត​នៅ​បន្ត​ជា​មួយ​ក្រុម​លីវើភូល

ទីបំផុតខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) បានបន្ទន់ឥរិយាបថមកវិញហើយ ដោយគាត់បានប្រាប់ដល់កាសែត​អ៊ុយរ៉ាហ្គាយថា ដោយសារតែការស្រលាញ់អ្នកគាំទ្រក្រុមលីវើភូលរបស់គាត់ ទើបធ្វើឲ្យគាត់បន្តអនាគត​ជាមួយក្លិបជា​បន្តទៀត នៅក្នុងរដូវកាលថ្មីនេះ។


កីឡាករខ្សែប្រយុទ្ធ ល្វីស ស្វារែស នៅក្នុងការប្រកួត។ (រូបថត Carl Recine)

ការសម្រេចចិត្តដ៏សំខាន់សម្រាប់ខ្សែប្រយុទ្ធរូបនេះ ស្របពេលដែលគាត់បានទទូចចង់ចាក​ចេញពីក្លិប​ពេញ​មួយរដូវក្តៅ​នេះ ប៉ុន្តែក្លិបលីវើភូលនៅតែបន្តជំហររបស់ខ្លួនយ៉ាងរឹងម៉ាំថា មិនព្រមលក់គាត់ជាដាច់ខាត។

ស្វារែស បានប្រាប់ដល់កាសែត អេល ឧបស៊ឺរ៉េដរ (El Observador) កំឡុងពេលគាត់កំពុងតែនៅក្នុងទីក្រុងតូក្យូ ខណៈ​ដែលក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ [...]

អាសឺណល ចាប់​ឆ្នោត​ប៉ះ​ហ្វេណឺបាច់ ក្នុង​ការ​ប្រកួត​ជម្រុះ​ឆែមពានលីក

អាសឺណល ចាប់​ឆ្នោត​ប៉ះ​ហ្វេណឺបាច់ ក្នុង​ការ​ប្រកួត​ជម្រុះ​ឆែមពានលីក

ក្រុមមកពីក្របខ័ណ្ឌព្រីមែលីក (Premier League) របស់អង់គ្លេស កាំភ្លើងធំ អាសឺណល (Arsenal) នឹងត្រូវតតាំង ជាមួយ​នឹងក្រុមខ្លាំងរបស់ទួរហ្គី ហ្វេណឺបាច់ (Fenerbahce) ក្នុងការប្រកួតជម្រុះឆែមពានលីក (Champions League) ដើម្បីកាត់​សេចក្តីយកក្រុមណាមួយ ឡើងដល់វគ្គចែកពូល ៣២ក្រុមជាបន្ត។


ការជួបគ្នារវាង ក្រុមអាសឺណល និងក្រុម ហ្វេណឺបាច់ កាលពីឆ្នាំ២០០៨។ (រូបថត Phil Cole/Getty Images Europe)

អាសឺណល ដែលធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តង កាលពីឆ្នាំ២០០៦ ប៉ុន្តែត្រូវចាញ់ក្រុម បាសេឡូណា (Barcelona) ដោយ​លទ្ធផល ២-១ នោះ នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង អ៊ីសតែនប៊ុល (Istanbul) សម្រាប់ការប្រកួតជើងទី១ ដែលនឹងត្រូវ​ធ្វើឡើងនៅថ្ងៃទី២០ ឬ២១ ខែសីហា [...]

អាសិង វិងហ្គឺ បារម្មណ៏​ពី​ដំណើរការ​យឺត​យ៉ាវ នៃ​ការ​ទិញ​ដូរ​កីឡាករ

អាសិង វិងហ្គឺ បារម្មណ៏​ពី​ដំណើរការ​យឺត​យ៉ាវ នៃ​ការ​ទិញ​ដូរ​កីឡាករ

គ្រូបង្វឹកក្រុមកាំភ្លើងធំ អាសឺណល (Arsenal) លោកអាសិង វិងហ្គឺ (Arsene Wenger) បាននិយាយថា គាត់ប្រហែលជា​ត្រូវបង្ខំចិត្ត ដឹកនាំក្រុមទៅប្រកួតដ៏សំខាន់ ជម្រុះឆែមពានលីក (Champions League) ដោយគ្មានការបន្ថែមសមាជិកថ្មី ដោយសារតែរហូតមកដល់ពេលនេះ ក្លិបពុំទាន់អាចទិញកីឡាករសំខាន់រូបណាមួយនៅឡើយ។


លោក អាសិង វ៉ិងជ័រ គ្រូបង្វឹកចាស់ខែ របស់ក្រុមបាល់ទាត់អាសិនល។

លោកវិងហ្គឺ ទើបតែទិញបានកីឡាករថ្មី១រូបគត់ នៅក្នុងរដូវក្តៅនេះ ពោលគឺទិញបានខ្សែប្រយុទ្ធបារាំង យ៉ាយ៉ា សាណូហ្គូ (Yaya Sanogo) វ័យ២០ឆ្នាំ មកកាន់កីឡាដ្ឋាន អេមីរ៉េត (Emirates Stadium)។

គោលដៅដ៏ធំរបស់លោកវិងហ្គឺ គាត់ចង់បានខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) ខណៈដែលគាត់មានសង្ឃឹមយ៉ាង​មុតមាំថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...