មូលហេតុ និងផលប៉ះពាល់ នៃអំពើពុករលួយ
ភ្នំពេញ៖ បញ្ហាអំពើពុករលួយកើតឡើងស្ទើរគ្រប់ប្រទេស តាមសណ្ឋានតូច និងធំ។ សង្គមមួយ ឬប្រទេសណាមួយ ដែលកើតមាននូវអំពើពុករលួយ រមែងជួបនឹងមានភាពជា«អវិជ្ជមាន» ច្រើន។ រីឯប្រជាពលរដ្ឋនៃសង្គមនោះ ក៏នឹងត្រូវទទួលរងនូវផលប៉ះពាល់ផងដែរទោះតិចឬច្រើនក្តី ក្នុងកាលៈទេសៈណាមួយ ដែលនឹងប្រឈមមុខលើបញ្ហានៃអំពើពុករលួយនេះ។
អ្នកដែលស្អប់អំពើពុករលួយ៖ «នៅកម្ពុជា ទឹកប្រាក់អាចទិញអ្វីបានទាំងអស់»។
ក្នុងរបាយការណ៍វាស់វែងអំពីអំពើពុករលួយជាសកល (GCB) ប្រចាំឆ្នាំ២០១៣ ដែលរៀបចំឡើងដោយអង្គការតម្លាភាព កម្ពុជា (Transparency international) ក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារឡឺរ៉យ៉ាល់នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣ បានបង្ហាញថានៅកម្ពុជាមានស្ថាប័នបួនធំៗ ដែលបានប្រព្រឹត្តិអំពើពុករលួយខ្លាំងជាងគេ ក្នុងនោះរួមមាន [...]