គណបក្ស​ចំនួន​ប្រាំ​មួយ​ប្តេជ្ញា​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​គោល​នយោបាយ​របស់​ខ្លួន

គណបក្សនយោយ ដែលនឹងចូលរួមការប្រកួតបោះឆ្នោតនាពេលខាងមុខនេះ បានធ្វើការសន្យាថា នឹង«ប្រយុទ្ធ ប្រឆាំងអំពើពុករលួយ» ចូលរួមកាត់បន្ថយភាពអយុត្តិធម៌សង្គម តាមរយៈប្រពន្ធ័ប្រជាធិបតេយ្យ ដោយផ្អែកលើតម្លាភាព និងសុចរិតភាព។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: June 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ គណបក្សនយោយ ដែលនឹងចូលរួមការប្រកួតបោះឆ្នោតនាពេលខាងមុខនេះ បានធ្វើការសន្យាថា នឹង«ប្រយុទ្ធ ប្រឆាំងអំពើពុករលួយ» ចូលរួមកាត់បន្ថយភាពអយុត្តិធម៌សង្គម តាមរយៈប្រពន្ធ័ប្រជាធិបតេយ្យ ដោយផ្អែកលើតម្លាភាព និងសុចរិតភាព។


ការចុះហត្ថលេខា របស់ភាគីចូលរួមក្នុងកម្មវិធីនយោបាយ ប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ។ (រូបថត MONOROOM.info/ O.Vary)

គណបក្សនយោបាយចំនួនប្រាំមួយ (គណបក្សសង្គ្រោះជាតិ គណបក្សហ្វុនស៊ីនប៉ិច គណបក្សសម្ពន្ធ័ប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច) ក្នុងចំណោម​គណបក្យ​នយោបាយចំនួនប្រាំបី ដែលទទួលស្គាលជាផ្លូវការដោយ គ.ជ.ប បានមកចូលរួមក្នុងពិធីចុះហត្ថលេខាលើ «សេចក្តី​ថ្លែង​ការណ៍ពីគោលនយោបាយបក្ស ក្នុងការប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ» ដែលបានរៀបចំដោយអង្គការតម្លាភាពកម្ពុជា និងមានការចូលរួមពីគណៈប្រតិភូ នៃអង្គការតម្លាភាពអន្តរជាតិចំនួន២៦ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក មន្រ្តីការទូត ដៃគូ​អភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងក្រុមយុវជនធ្វើជា«សាក្សី» កាលពីថ្ងៃទី១២ ខែមិថុនានេះនៅសណ្ឋាកាំបូឌីយ៉ាណា។

ចំណែកគណបក្សប្រជាជនដែលជាគណបក្សកាន់អំណាច និងគណបក្សសញ្ជាតិកម្ពុជា បានបដិសេធន៍ក្នុងការអញ្ជើញ​ចូលរួមក្នុងពីធីចុះហត្ថលេខា ក្នុងការការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនេះ។

នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានគាំទ្រចំពោះគោលជំហ៊រ និងការប្តេជ្ញាចិត្ត​របស់គណបក្ស​ដែលបានចូលរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ លោកក៏សូមអំពាវនាវ ឲ្យមនច្បាប់ស្តីពីសិទ្ធិទទួល​បាន​ព័ត៌មាន ដ៏ទូលំទូលាយមួយ និងច្បាប់ដើម្បីការពារសាក្សី ឬអ្នកផ្តល់ព័ត៌មាន ដើម្បីធ្វើឲ្យច្បាប់ប្រឆាំងនឹងអំពើពុករលួយ ដែលមានស្រាប់នោះកាន់តែមានប្រសិទ្ធិភាព។

ចំពោះអត្ថន័យនៃសេចក្តីថ្លែងការណ៍ ដែលគណបក្សទាំងប្រាំមួយបានចុះហត្ថលេខានោះ ជម្រុញឲ្យមានការដាក់វិធានការ​ប្រកាសទ្រព្យសម្បតិ្ត និងសិទ្ធិទទួលបានព័ត៌មានជាសាធារណៈ ដើម្បីលាតត្រដាងអំពើពុករលួយ ជម្រុញឲ្យមានការ​អនុវត្តច្បាប់ប្រកបដោយប្រសិទ្ធិភាព ដើម្បីយកជនល្មើសទាំងនោះមកផ្តន្ទាទោស។

គណបក្សដែលបានចុះហត្ថលេខាទាំងប្រាំមួយនេះ ក៏មានការព្រួយបារម្មណ៍ អំពីបក្ខពួកនិយម ប្រាក់បៀរវត្សមន្ត្រីរាជការ​នៅមានកំរិតទាប អំពើស៊ីសំណូកសូកប៉ាន់គ្រប់ប្រភេទ។ ស្ថាប័នសំខាន់ៗនៅកម្ពុជានៅមានកំរិតខ្សោយ បើធៀប​ទៅនឹង​ប្រទេសអភិវឌ្ឍន៍ ដែលកាន់លិទ្ធិប្រជាធិបតេយ្យ ដែលមានការធានានូវ«តុល្យភាពនៃអំណាច»។

គណបក្សដែលមានវត្តមាននេះ ក៏បានគំទ្រឲ្យមានការផ្តល់នូវភាពយុត្តិធម៌ ដល់ប្រជាពលរដ្ឋឲ្យទទួលបាននូវឱកាសស្មើគ្នា និងប្រកមដោយយុត្តិធម៌។ បង្កើនការពង្រឹង«ស្ថាប័ន» ដែលជាតម្រូវការចាំបាច់ក្នុងការកសាងប្រពន្ធ័ «យុត្តិធម៌ និង ប្រជាធិបតេយ្យ» ក្នុងការទប់ស្កាត់«បុគ្គល» ដែលប្រើប្រាស់នូវ«អំណាច» ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន គ្រួសារ និង​បក្ខពួក។

លោក សុន ឆ័យ សមាជិកគណកម្មការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ បានថ្លៃងថា នេះជាឱកាលមួយដ៏កម្រ ដែល​គ្រប់គណបក្សមានឈ្មោះក្នុងការចូលរួមការបោះឆ្នោត បានធ្វើការប្តជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែល​បានចាក់ឬយ៉ាងជ្រៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។

លោកក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ បានទទួលស្គាល់ថា អំពើពុករលួយជាឬសគល់ជម្រុញឲ្យមានភាពក្រីក្រ និងជាឧបសគ្គនៃការអភិវឌ្ឍន៍ ជាពិសេសគ្មានយុត្តិធម៌សង្គម។ លោកសំណូមពរថាធ្វើយ៉ាងសូមឲ្យមានការផ្តល់ឱកាស និងពេលវេលា ទៅគ្រប់គណបក្សទាំងប្រាំបីឲ្យបានស្មើភាពគ្នា ក្នុងការចូលរួមផ្សព្វផ្សាយនូវគោលនយោបាយ។

ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង តំណាងឲ្យសង្គមស៊ីវិលក្នុងហត្ថលេខី ជាសាក្សីដឹងឮ បានលើកឡើងថា ការរៀបចំនៃវេទិការនេះមានសារៈប្រយោជន៍ណាស់ ក្នុងការបង្ហាញពីឆន្ទៈនៃគណបក្ស​នយោបាយទាំងអស់ ដែលបានបញ្ចូលនូវ«ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ»ក្នុងគោលនយោបាយរបស់ខ្លួន។ លោក​ក៏បានបង្ហាញនូវភាពសោកស្តាយផងដែរ ដែលអវត្តមាននូគណបក្សនយោបាយពីរ ជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចសព្វថ្ងៃ។ លោកបានធ្វើការសន្និដ្ឋានថា ការអវត្តមាននេះប្រហែលជាការគេចវេសមួយ ក្នុង​ការប្រឈមមុខជាមួយអ្នកការសែតជាតិ និងអន្តរជាតិ ចំពោះបញ្ហានៃអំពើពុករលួយមួយចំនួន ដែលកំពុង​កើតមាន​នៅក្នុង​អាណត្តិរបស់ខ្លួន៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១២ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...