Posts tagged as "Contre Corruption"

ចង់​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៅ​ខណ្ឌ សែនសុខ ត្រូវ​មាន​បក្ស​ពួក?

ចង់​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៅ​ខណ្ឌ សែនសុខ ត្រូវ​មាន​បក្ស​ពួក?

ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​មក​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ នៅ​អធិការ​ដ្ឋាន​ខណ្ឌ សែនសុខ រាជធានី​ភ្នំពេញ បាន​​សម្ដែង​ការ​ត្អូញ​ត្អែរ​របស់​ពួកគេ នៅ​ចំពោះ​និតិវិធី​នៃការ​លក់ និង​ទិញ​ពាក្យ​បំពេញ របស់​មន្ត្រី​នៅ​អធិការដ្ឋាន​ខណ្ឌ ដែល​បាន​ប្រព្រឹត្តិ​ទៅ​តាម​បែប​បក្ស​ពួ​ក និង​បង្កប់​ទៅ​ដោយ​អំពើ​ពុក​រលួយ។ ​ការ​នាំ​គ្នា​មក​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​ទាំង​នោះ បាន​កើត​ឡើង​បន្ទាប់​ពី​លិខិត​អញ្ជើញ របស់​លោក​អធិការ​ខណ្ឌ​សែន​សុខ បាន​ប្រាប់​ដល់​ប្រជា​ពលរដ្ឋ​តាម​ភូមិ​នីមួយៗ ក្នុង​សង្កាត់​ដែល​ចំណុះ​ឲ្យ​ខណ្ឌ​របស់​ខ្លួន មក​ទទួល​«ទិញ»​ពាក្យ​បំពេញ ដើម្បី​បំពេញ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ ទៅ​តាម​ការ​ណាត់​ជា​«ដាច់ខាត»។

អ្នក​មក​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ទាំង​នោះ បាន​នាំ​គ្នា​ទៅ​អធិការដ្ឋាន​ខណ្ឌ​ទាំង​ព្រឹក​តាម​ការ​កំណត់ តែ​បាន​«ខក»​ចិត្ត ព្រោះ​បាន​បរាជ័យ មិន​បាន​ទទួល​ពាក្យ​បំពេញ​ធ្វើ​បែប​បទ​នោះ​ឡើយ។ [...]

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​មណ្ឌល​គីរី រង​បណ្តឹង​«ពុក​រលួយ» ទៅ​គណកម្មការ​ទី​១០ នៃ​រដ្ឋសភា

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​មណ្ឌល​គីរី រង​បណ្តឹង​«ពុក​រលួយ» ទៅ​គណកម្មការ​ទី​១០ នៃ​រដ្ឋសភា

តាម​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃ​ទី៣០ ខែ​ធ្នូ ដែល​​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ទើប​នឹង​ទទួល​បាន ក្នុង​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នេះ មន្រ្តី​រាជការ​ដែល​បំរើ​ការងារ​នៅ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​មណ្ឌល​គីរី បាន​ប្តឹង​លោក យន់ សារ៉ោម ប្រធាន​មន្ទីរ លោក​ស្រី ធា ប៊ុនធឿន អនុ​ប្រធាន​មន្ទីរ និង​លោក ទូច ម៉ាឡា ប្រធាន​ការិយាល័យ​គណនេយ្យ និង​ហិរញ្ញវត្ថុ នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត ទៅ​កាន់​គណកម្មការ​ទី​១០ នៃ​រដ្ឋសភា ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។

ក្នុងពាក្យបណ្តឹង​នោះ បាន​សរសេរ​ថា លោក យន់ សារ៉ោម, លោក​ស្រី ធា ប៊ុនធឿន និង​លោក លោក ទូច ម៉ាឡា បាន​ឃុប​ឃិត​គ្នា​តាំង​ពី​ឆ្នាំ​២០០៧ រហូត​ដល់​បច្ចុប្បន្ន ក្នុង​ការ​កេង​ប្រវ័ញ្ញ​ប្រាក់​រដ្ឋ និ​ង​យក​ទ្រព្យ​សម្បតិ្ត​របស់​រដ្ឋ (ឡាន ម៉ូតូ សាំង) ទៅ​បំរើ​គ្រួសារ​របស់​ខ្លួន។ ពាក្យ​បណ្តឹង​នេះ​បាន​សរសេរ​ទៀត​ថា ក្រោយ​ការ​ឡើង​កាន់​ដំណែង [...]

«កម្ពុជា​នៅ​ខ្វះ​៧ពិន្ទុ​ទៀត ទើប​អាច​ចូល​ជា​សមាជិក OGP បាន»

«កម្ពុជា​នៅ​ខ្វះ​៧ពិន្ទុ​ទៀត ទើប​អាច​ចូល​ជា​សមាជិក OGP បាន»

OGP ជា​វេទិកា​សកល សំរាប់​ជួយ​រដ្ឋាភិបាល​កាន់​តែ​ប្រសើរ មាន​តម្លាភាព គណនេយ្យ​ភាព ពង្រឹង​អំណាច​និង​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ ឆ្លើយ​តប​នឹង​តម្រូវ​ការ និង​បំណង​ប្រាថ្នា​របស់​ប្រជា​ពលរដ្ឋ។ OGP មាន​កំណើត​តាំង​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១១ ដោយ​ប្រទេស​ស្ថាបនិក​ចំនួន​៨។ បច្ចុប្បន្ន​នេះ OGP មាន​សមាជិក​ចំនួន ៦៤ហើយ។ តែ​កម្ពុជា​វិញ នៅ​មិន​ទាន់​ចូល​ជា​សមាជិក​ភាព បាន​នៅ​ឡើយ។

បើតាម​លោក សឿង សារឿន នាយក​ប្រតិបត្តិ​នៃ​អង្គការ គណកម្មាធិការ​សហ​ប្រតិបត្តិការ ដើម្បី​កម្ពុជា បាន​បញ្ជាក់​ថា សម្រាប់​ប្រទេស​ដែល​ចង់​ចូល​ជា​សមាជិក OGP បាន លុះ​ត្រា​តែ​មាន​ពិន្ទុ​១៦ ដោយ​ផ្អែក​ទៅ​លើ​លក្ខណៈ​វិនិឆ្ឆ័យ​ចំនួន​៤ តម្លា​ភាព​ថវិកា ការ​ទទួល​បាន​ព័ត៌មាន ការ​ប្រកាស​ចំណូល និង​ទ្រព្យ​សម្បត្តិ និង​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ។

ការថ្លែងរបស់លោក សឿង សារឿន បានធ្វើឡើងនៅក្នុងសន្និសីទយុវជនមួយ [...]

សុន ឆ័យ៖ កម្ពុជា​នៅ​ខ្ចី​លុយ​បរទេស ប៉ុន្តែ​ចាយ​ខ្ជះ​ខ្ជាយ

សុន ឆ័យ៖ កម្ពុជា​នៅ​ខ្ចី​លុយ​បរទេស ប៉ុន្តែ​ចាយ​ខ្ជះ​ខ្ជាយ

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និង​អនុ​ប្រធាន​គណកម្មការ​ទី២​នៃ​រដ្ឋសភា លោក សុន ឆ័យ បាន​លើក​ឡើង​ថា ខណៈ​ដែល​កម្ពុជា កំពុង​ស្ថិត​នៅ​ជា​ប្រទេស​ដែល​ត្រូវ​ការ​ជំនួយ និង​ការ​ខ្ចី​លុយ​បរទេស​ជា​ចាំ​បាច់ ក្នុង​ការ​ទ្រទ្រង់​ការ​អភិវឌ្ឍន៍​ប្រទេស ប៉ុន្តែ​ការ​ចាយ​វាយ របស់​ប្រទេស​មួយ​នេះ​វិញ មាន​លក្ខណៈ​ខ្ជះ​ខ្ជាយ​យ៉ាង​សម្បើម​ដៃ។ ការ​លើក​ឡើង​របស់​មន្រ្តី​គណបក្ស​ប្រឆាំង​រូប​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៤ ក្នុង​ពេល​ដែល​លោក​បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់​ជាតិ ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅ​សណ្ឋាគារ​សាន់វ៉េ។

តំណាងរាស្ត្រ​គណបក្ស​សង្គោះ​ជាតិ លោក សុន ឆ័យ បាន​ធ្វើ​អត្ថាធិប្បាយ​ថា៖ «ថ្មីៗ​នេះ ពេល​យើង​ពិនិត្យ​ថវិកា​២០១៥ ខ្ញុំ​បាន​ស្នើ​សុំ​ឱ្យ​មាន​ឯកសារ​លម្អិត អំពី​ការ​ចាយ​វាយ​របស់​ក្រសួង​នីមួយៗ ព្រោះ​គា្រន់​តែ​ពិនិត្យ​ការ​ចាយ​វាយ​របស់​រដ្ឋសភា [...]

ព្រាប កុល៖ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​មន្រ្តី​រាជការ គួរ​មាន​លក្ខណៈ​«បើក​ចំហរ»

ព្រាប កុល៖ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​មន្រ្តី​រាជការ គួរ​មាន​លក្ខណៈ​«បើក​ចំហរ»

នាយកប្រតិបត្តិអង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​លើក​ឡើង​ថា ច្បាប់​ប្រកាស​ទ្រព្យ​សម្បត្តិ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​លក្ខណៈ​ជា​ការ​សំងាត់ មិន​ទាន់​មាន​លក្ខណៈ​បើក​ចំហរ​នោះ​ទេ។ លោក​ថា ប្រកាស​ទ្រព្យសម្បត្តិ​ជា​លក្ខណៈ​សំងាត់​នេះ មាន​ប្រសិទ្ធិភាព​តែ​មួយ​ភាគ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ចូល​រួម​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ ឲ្យ​មាន​ប្រសិទ្ធភាព​ពេញ​លេញ​នោះ​ទេ ។

លោក ព្រាប កុល បាន​ពន្យល់​ថា ចង់​ឱ្យ​ការ​អនុវត្ត​នេះ​ឱ្យ​មាន​ប្រសិទ្ធិភាព​ពេញ​លេញ​បាន ទាល់​តែ​ច្បាប់​នេះ​តម្រូវ​ឱ្យ​មន្រ្តី​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ត្រូវ​ប្រកាស​ជា​ចំហរ ដើម្បី​ឱ្យ​សាធារណៈជន​ដឹង និង​ចូល​រួម​តាម​ដាន ពី​ការ​កើន​ឡើង​ឬ​ការ​ប្រែ​ប្រួល នៃ​ទ្រព្យ​សម្បត្តិ​របស់​មន្រ្តី​ជាប់​កាតព្វកិច្ច។ លោក​ថា បើក​ចំហរ​នេះ វា​ក៏​បង្ក​ភាព​ងាយ​ស្រួល ក្នុង​ការ​ចាត់​វិធានការ​អនុវត្ត​ច្បាប់​ផង​ដែរ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...