ព្រឹត្តិការណ៍សំខាន់ៗ ជុំវិញព្រះរាជពិធីដង្ហែរព្រះបរមសព និងថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋ
ចាប់ពី ថ្ងៃទី១ ដល់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ គេប៉ាន់ប្រមាណថា នឹងមានមហាជន ជាងពីរលាននាក់ មកពី២៤ខេត្ដ-ក្រុង បានចូលរួម ក្នុងពិធីដង្ហែរ ព្រះបរមសព និងថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋ។ ជាមួយគ្នានេះវិថីសំខាន់ៗ ដូចជាផ្លូវនរោត្ដម ផ្លូវមាត់ទន្លេមុខព្រះបរមរាជវាំង និងផ្លូវដែលក្បួនដង្ហែត្រូវឆ្លងកាត់ ព្រមទាំងសាលារៀនទីផ្សារ ទាំងគ្រឹះស្ថានរដ្ឋ និងឯកជនមួយចំនួន ត្រូវបិទ។ ការដង្ហែរព្រះបរមសព ដែល មានចម្ងាយ ផ្លូវប្រហែលជាង៦គីឡូម៉ែត្រ នឹងត្រូវ ចំណាយពេលថ្នើរជើង ប្រមាណជាង៣ម៉ោង។
@akp
ការបិទផ្លូវសម្រាប់សម្រួលចរាចរ
សាលារាជធានីភ្នំពេញ បានប្រកាសជូនដំណឹងនៅ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ដល់អ្នកអ្នកធ្វើចរាចរណ៍ ទាំងអស់ថា ចរាចរនឹងត្រូវសម្រួល ចាប់ពីមុខព្រះបរមរាជវាំង [...]