Posts tagged as "Chea Sim"

«៧​មករា ជា​ថ្ងៃ​ដែល​យួន​ឈ្លាន​ពាន​ខ្មែរ» បើ​តាម​រណសិរ្យ​រំដោះ​ជាតិ​ខ្មែរ

«៧​មករា ជា​ថ្ងៃ​ដែល​យួន​ឈ្លាន​ពាន​ខ្មែរ» បើ​តាម​រណសិរ្យ​រំដោះ​ជាតិ​ខ្មែរ

សេចក្តីថ្លែងការណ៍​ដែល​ចេញ​ប្រកាស​កាល​ពី​ថ្ងៃ​ទី៦ មករា របស់​រណៈសិរ្យ​រំដោះ​ជាតិខ្មែរ ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ដាណឺម៉ាក បាន​សរសេរ​​​ជា​អាថ៌​ថា ថ្ងៃ​៧មករា វៀតណាម​បាន​បន្ត​សម្លាប់ និង​រឹប​អូស​យក​ទ្រព្យ​របស់​កម្ពុជា មិន​មែន​ជា​ថ្ងៃ​រំដោះ​ជាតិ​ខ្មែរ ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៥ មករា ២០១៥ នោះ​ទេ។

សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​សរសេរ​បន្ត​ថា៖ «តាម​ពិត​របប​ផ្តាច់ការ លោក ហ៊ុន សែន ទៅ​វិញ​ទេ ដែល​ជា​របប​ប៉ុលពត​ទី​២ ពី​ព្រោះ​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​តែ​បន្ត​រង​គ្រោះ​ក្រោម​ការ​ដឹកនាំ​ក្នុង​របប​លោក ហ៊ុន សែន រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ជាក់​ស្តែង​ប្រជា​ពលរដ្ឋ​ខ្មែរ ត្រូវ​បាន​គេ​សម្លាប់​តាម​គ្រប់​រូបភាព (បាញ់​សម្លាប់ គប់​គ្រាប់​បែក ថ្នាំ​ពុល និង​គ្រោះ​ថ្នាក់​ចរាចរណ៍)»។

រណសិរ្សរំដោះជាតិខ្មែរបានបរិហារលោកនាយករដ្ឋមន្រ្តី ហុន សែន ទៀតថា [...]

ខ្លឹមសារ​ថ្ងៃ​៧មករា កាន់​តែ​«គ្មាន​ន័យ»​សម្រាប់​យុវជន​ថ្ងៃ​នេះ

ខ្លឹមសារ​ថ្ងៃ​៧មករា កាន់​តែ​«គ្មាន​ន័យ»​សម្រាប់​យុវជន​ថ្ងៃ​នេះ

អតីតកាលនិងបច្ចុប្បន្ន - សំរាប់​ប្រជា​ពលរដ្ឋ​កម្ពុជា រួច​ផុត​ពី​របប​ខ្មែរ​ក្រហម​មួយ​ភាគ  បាន​បក​ស្រាយ​ថា ថ្ងៃ​រំដោះ​​៧មករា ​ជា​ថ្ងៃ​កំណើត​ទី​២​របស់​ខ្មែរ ដែល​ប្រជាជន​ខ្មែរ​គួរ​តែ​ដឹង​គុណ«សម្តេច»​ទាំង​បី និង​វៀតណាម ព្រោះ​​បើ​គ្មាន​​កងទ័ព​វៀតណាម​ទេ​នោះ កម្ពុជា​នឹង​គ្មាន​ថ្ងៃ​រួច​ផុត​ពី​របប​នេះ​ឡើយ។ យុវជន​មួយ​ចំនួន ដែល​គាំទ្រ​ថ្ងៃ​៧មករា ពួក​​គេ​សុទ្ធ​តែ​បាន​ដឹង​រឿង​ហេតុការណ៍ ក្នុង​សម័យ​កាល​នោះ តាម​រយៈ​ឪពុក​ម្ដាយ​របស់​ពួក​គេ ហើយ​ភាគ​ច្រើន​​ពី​ក្នុង​​នោះ បាន​ទទួល​ដឹង​គុណ​ថ្ងៃ​នេះ ដោយ​សារ​បាន​ជួយ​សង្គ្រោះ​ឪពុក​ម្ដាយ​របស់​ពួក​គាត់ និង​ប្រជាជន​កម្ពុជា។

កញ្ញា សុវណ្ណសា ដែល​ជា​គណនេយ្យករ​ម្នាក់ បាន​ថ្លែង​ឡើង​ថា «៧មករា មាន​សារៈ​សំខាន់ ខ្ញុំ​អរគុណ​ដល់​សម្តេច​​ទាំង​បី​ដែល​គាត់​បាន​ជួយ​ខ្មែរ អោយ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៏ [...]

ទិវា​ថ្ងៃ ៧​មករា ត្រូវ​បាន​ប្រារព្ធ​ធ្វើ ក្រោម​បរិយាកាស​ដ៏​តឹង​តែង

ទិវា​ថ្ងៃ ៧​មករា ត្រូវ​បាន​ប្រារព្ធ​ធ្វើ ក្រោម​បរិយាកាស​ដ៏​តឹង​តែង

«ជ័យជំនះ ៧មករា បានសង្គ្រោះប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ បានទាន់ពេលវេលាល្អណាស់»  នេះ​ជាកាលើកឡើងរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ក្នុងទិវា​រំឭកខួបទី៣៥ នៃទិវាជ័យជំនះ ៧មករា ខណៈបរិយាកាសនយោបាយមួយ កំពុងមានសភាពតឹងតែងខ្លាំងនៅឡើយ នៅរាជធានីភ្នំពេញ ក្រោយការបង្ក្រាបបាតុកម្មយ៉ាងរង្គាល នៅផ្លូវវេងស្រេង និងការបណ្ដេញចេញដោយហិង្សា នូវបាតុកម្មរបស់គណបក្សប្រឆាំង ពីទីលានប្រជាធិបតេយ្យ កាលពី២-៣ថ្ងៃមុន។


ប៉េងប៉ោង ដែលគេបម្រុងនឹងបង្ហោះឡើង ដើម្បីបញ្ចប់ទិវាថ្ងៃ៧មករាឆ្នាំ២០១៤នេះ។ (រូបថត MONOROOM.info/ SengHong)

៧ មករា ១៩៧៩-២០១៤ - ទិវារម្លឹកខួបលើកទី៣៥ ជ័យជំនះ ៧ មករា ជាការរំលឹកខួបជ័យជំនះលើ [...]

ជាម យៀប៖ ពេល​វេលា​ជំនួប​រវាង​មន្ត្រី​ជាន់​ខ្ពស់ អាស្រ័យ​​លើ​​ថ្នាក់​​ដឹក​​នាំ​​គណបក្ស

ជាម យៀប៖ ពេល​វេលា​ជំនួប​រវាង​មន្ត្រី​ជាន់​ខ្ពស់ អាស្រ័យ​​លើ​​ថ្នាក់​​ដឹក​​នាំ​​គណបក្ស

ស្របពេលដែលថ្ងៃធ្វើមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ កាន់តែខិតជិតមកដល់នោះ មជ្ឈដ្ឋានទូទៅ​កំពុង​តែទន្ទឹងចាំ អំពីលទ្ធភាពជួបចរចាផ្ទាល់ រវាងមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះ​ជាតិ ដែលពួកគេជឿជាក់ថា នឹងមានប្រសិទ្ធិភាពខ្ពស់ ក្នុងការទន្លុះទម្លាយភាពទាល់ច្រកនយោបាយ ក្រោយការបោះឆ្នោត។


លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណៈបក្សប្រជាជន។ (រូបថត វិទ្យុជាតិកម្ពុជា)។

ដំណឹងនៃជំនួបក្នុង«កម្រិតមន្ត្រីជាន់ខ្ពស់»រវាងរបស់គណបក្សទាំងពីរ ត្រូវបានធ្វើឲ្យលេចលឺ ថានឹងអាចធ្វើក្នុង​ពេល​ឆាប់ៗ​នេះ ឬយ៉ាងហោចណាស់ក៏អាចធ្វើ «នៅ​មុន»ការប្រកាស​លទ្ធផល​ផ្លូវការ​របស់ គ.ជ.ប នោះដែរ។

ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣នេះ លោក ជាម យៀប [...]

បក្ស​សង្គ្រោះ​ជាតិ៖ គ្មាន​គណៈកម្មការ​ចម្រុះ​ឯករាជ្យ នាំ​ឲ្យ​មាន​មហា​បាតុកម្ម​អហិង្សា

បក្ស​សង្គ្រោះ​ជាតិ៖ គ្មាន​គណៈកម្មការ​ចម្រុះ​ឯករាជ្យ នាំ​ឲ្យ​មាន​មហា​បាតុកម្ម​អហិង្សា

ភ្នំពេញ៖ បើគ្មាន«គណៈកម្មការចម្រុះឯករាជ្យ» ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតី នៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែ​កក្កដានេះទេ «មហាបាតុកម្មអហិង្សា ដោយសន្តិភាព» នៅទូទាំងប្រទេសនឹងលេចជារូបរាង្គ នា«ថ្ងៃទី ៧ ខែកញ្ញាខាងមុខ​ជាប្រាកដ» តែមិនមែនជាបាតុកម្ម ផ្តួលរំលំរដ្ឋាភិបាលនោះទេ។ នេះបើតាមការអះអាងរបស់ លោក សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៩ ខែសីហា ព្រឹកម៉ិញនេះ នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែ។


នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌល​វត្ត​វង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)

លោក សម រង្ស៊ី បញ្ជាក់ថា ហេតុដែលនាំឲ្យគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើបាតុកម្មនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...