Posts tagged as "Boeing"

កិច្ចសន្ទនា​ចុងក្រោយ របស់​អ្នក​បើក​បរ​យន្ដហោះ​បាត់​ខ្លួន MH370

កិច្ចសន្ទនា​ចុងក្រោយ របស់​អ្នក​បើក​បរ​យន្ដហោះ​បាត់​ខ្លួន MH370

អ្នកដែលតាមដាន ពីការបាត់ខ្លួនដ៏ចម្លែករបស់យន្ដហោះប៊ូអីង កាលពីជាងពីរសប្ដាហ៍មុន ពិតជាចង់ដឹងណាស់​ថាតើមានរឿងអ្វីកើតឡើង ដែលបង្កឲ្យយន្ដហោះដឹកមនុស្ស២៣៩នាក់ បានបាត់ស្រមោលរហូតឈឹង គ្មានដំណឹង​រហូតមកដល់ថ្ងៃនេះ? រឿងកាន់តែចម្លែកទៅទៀត នៅពេលដែលការស៊ើបអង្កេតបានដាក់ការសង្ស័យ ទៅអ្នកបើក​បរយន្ដហោះទាំងពីររូប ដែលពីមុនមកគ្មាននរណាម្នាក់នឹកស្មានដល់នោះ។ សារព័ត៌មានមួយរបស់អង់គ្លេស បាន​រក​ឃើញ «កិច្ចសន្ទនាចុងក្រោយបង្អស់» របស់អ្នកបើកបរយន្ដហោះទាំងពីរ នៅមុនប្រព័ន្ធទំនាក់ទំនង​របស់​យន្ដហោះ ត្រូវបានកាត់ផ្ដាច់ចេញពីប្រព័ន្ធចាប់រលកអាកាស នៅលើផែនដី។


បន្ទប់បើកបររបស់យន្ដហោះ នៅពេលយប់។ (រូបថត Getty Images)

បាត់យន្ដហោះ - បើទោះជា យន្ដហោះប៊ូអីង ៧៧៧ [...]

យន្ដហោះ​បាត់​ខ្លួន បាន​បញ្ចប់​ជីវិត​នៅ​សមុទ្រ​ឥណ្ឌា​ខាង​ត្បូង

យន្ដហោះ​បាត់​ខ្លួន បាន​បញ្ចប់​ជីវិត​នៅ​សមុទ្រ​ឥណ្ឌា​ខាង​ត្បូង

យន្ដហោះម៉ាឡេស៊ី អ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីជាងពីរសប្ដាហ៍មកហើយ បានធ្លាក់នៅមហាសមុទ្រ​ឥណ្ឌា​ខាងត្បូង។ នេះជាការប្រកាស របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី២៤ ខែមីនា​នេះ ដោយយោងទៅតាមទិន្នន័យរបស់ប្រព័ន្ធផ្កាយរណប និងការស្រាវជ្រាវថ្មីៗ។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - «ជាមួយនឹងការសោកស្ដាយយ៉ាងធំធេង និងទុក្ខក្រៀមក្រំ ដែលខ្ញុំត្រូវប្រកាសប្រាប់អ្នក​ទាំងអស់​ថា បើតាមទិន្នន័យទទួលបានថ្មីៗនេះ យន្ដហោះ MH370 បានបញ្ចប់ជីវិតរបស់វា នៅលើលំហរខាងត្បូងនៃ​មហា​សមុទ្រឥណ្ឌា» នេះជាការប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីព [...]

យន្ដហោះ​បាត់​ខ្លួន៖ ផ្កាយ​រណប​ចិន​ឃើញ វត្ថុ​ថ្មី​ទៀត លើ​សមុទ្រ​ឥណ្ឌា

យន្ដហោះ​បាត់​ខ្លួន៖ ផ្កាយ​រណប​ចិន​ឃើញ វត្ថុ​ថ្មី​ទៀត លើ​សមុទ្រ​ឥណ្ឌា

បន្ទាប់ពីប្រព័ន្ធរណបរបស់ប្រទេសអូស្ត្រាលី ឆ្លុះរកឃើញវត្ថុចំនួនពីរ កាលពីពាក់ណ្ដាលសប្ដាហ៍កន្លងមកនោះ នៅ រសៀលថ្ងៃសៅរ៍នេះ ប្រទេសចិនបានចូលខ្លួនមកប្រកាសម្ដងវិញថា ប្រព័ន្ធផ្កាយរណបរបស់ខ្លួន ក៏បានថត​ឆ្លុះ​រក​ឃើញវត្ថុផ្សេងទៀត ដែលអណ្ដែតនៅលើផ្ទៃសមុទ្រ ហើយអាចឲ្យគេសន្និដ្ឋានថា វាជាបំណែកនៃយន្ដហោះប៊ូអីង ​របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បាត់ខ្លួនកាលពីពីរសប្ដាហ៍មុន។


រូបភាពឆ្វេង៖ បានមកពីផ្កាយរណបចិន។ រូបខាងស្ដាំលើ៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី។ រូបខាងស្ដាំក្រោម៖ យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែឡាញ។

បាត់យន្ដហោះ - ប្រទេសចិនបានផ្សាយនៅថ្ងៃសៅរ៍ទី២២ ខែមីនានេះថា [...]

ហេតុអ្វី​យន្ដហោះ​ប៊ូអីង​បាត់​ខ្លួន ​ហោះ​ទៅ​ធ្លាក់​នៅ​ជិត​កោះ​អូស្ត្រាលី?

ហេតុអ្វី​យន្ដហោះ​ប៊ូអីង​បាត់​ខ្លួន ​ហោះ​ទៅ​ធ្លាក់​នៅ​ជិត​កោះ​អូស្ត្រាលី?

ប្រសិនបើវត្ថុ ដែលផ្កាយរណបអូស្ត្រាលីទើបនឹងរកឃើញទាំងនេះ អាចជាបំណែករបស់យន្ដហោះប៊ូអីង ៧៧៧ នៃ​ជើងហោះហើរ (MH370) នោះ មានសំណួរជាច្រើន ដែលចោទសួរឡើងថា ហេតុអ្វីបានជាយន្ដហោះ​ បានហោះ​ទៅ​ដល់លំហសមុទ្រ ជាប់នឹងប្រទេសអូស្ត្រាលី? ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកការពន្យល់របស់អ្នកជំនាញ​មួយចំនួន ដែលប្រព័ន្ធផ្សព្វផ្សាយនៅអ៊ឺរ៉ុប ចេញផ្សាយយ៉ាងព្រោងព្រាត នៅថ្ងៃនេះ។


ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ នៅព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ។ (រូបថត Reuters)

បាត់យន្ដហោះ - របកគំឃើញថ្មីបានបន្ថែមខ្លួន ទៅក្នុងការរុករកយន្ដហោះប៊ូអ៊ីង ៧៧៧ ដែលបានបាត់ខ្លួន​ [...]

ផ្កាយ​រណប​អូស្ត្រាលី រក​ឃើញ​«វត្ថុពីរ» ទំនង​ជា​របស់​យន្ដហោះ​បាត់​ខ្លួន

ផ្កាយ​រណប​អូស្ត្រាលី រក​ឃើញ​«វត្ថុពីរ» ទំនង​ជា​របស់​យន្ដហោះ​បាត់​ខ្លួន

នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ថាផ្កាយរណបរបស់ប្រទេសអូស្ត្រាលី បានឆ្លុះឃើញ​វត្ថុសំខាន់ពីរ ដែលទំនងជាមានការជាប់ទាក់ទងនឹង យន្ដហោះប៊ូអីង ៧៧៧ នៃជើងហោះហើរ MH370 ដែលបាន​បាត់ខ្លួនតាំងពី១២ថ្ងៃមកហើយ។


រូបភាពបង្ហាញពីប្រព័ន្ធផ្ដាយរណប ដែលថតរូបពីលើអាកាស។ (រូបថត ឯកសារ)

បាត់យន្ដហោះ - លោក តូនី អាប៊ុត (Tony Abbott) នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី បានថ្លែងនៅពីមុខ​រដ្ឋសភា​ថា អាជ្ញាធរផ្នែកសុវត្ថិភាពនាវាចរណ៍ (AMSA) បានទទួលដំណឹងថ្មី និងគួរឲ្យជឿជាក់បាន ដោយយោងទៅលើ​ទិន្នន័យ ផ្ដល់ដោយប្រព័ន្ធផ្កាយរណបរបស់ប្រទេស ថាវត្ថុទាំងនេះអាចនឹងជាប់ទាក់ទងទៅនឹងការរុករកយន្ដហោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...