សវនាការ«ទំនប់ត្រពាំងថ្ម»នៃសំណុំរឿង០០២ វគ្គ២ នឹងធ្វើដោយគ្មាន នួន ជា
សវនាការនីមួយៗ នៃសាលាជម្រះក្តី ខ្មែរក្រហម ត្រូវបានធ្វើការបែងចែក ទៅតាមភាពលំដាប់លំដោយ នៃអង្គហេតុ ក្នុងការជមនុំជ្រមះក្តី ដើម្បីឲ្យមានភាពប្រទាក់ក្រឡាគ្នា ដើម្បីឲ្យយល់ ពីដំណើរការវិវឌ្ឍន៍មួយៗ។ រីឯសំណុំរឿង០០២ វគ្គ២នេះ អង្គជំនុំជំរះសាលាដំបូង របស់សាលាក្ដីវិសមញ្ញ នឹងចាប់ផ្តើមដំបូង ស្វែងយល់ និងស្តាប់អង្គហេតុ ទាក់ទងនឹងសហករណ៍ មន្ទីរសន្តិសុខ និងការរដ្ឋានការងារ។ នេះបើតាមការអះអាង របស់លោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០១៥នេះ។
លោក នេត្រ ភត្រា បានរៀបរាប់ថា នាថ្ងៃទី២៧ ខែកក្កដា ខាងមុខ ជនជាប់ចោទ នួន ជា និង ខៀវ សំផន នឹងត្រូវបានកោះហៅ ឲ្យចូលសវនា ការពាក់ព័ន្ធ នឹងរឿងការដ្ឋានទំនប់ត្រពាំងថ្មនេះ។ តែលោក នួន ជា មិនមានវត្តមានទេ ក្រោមមូលហេតុ«ជំងឺ»។ សម្រាប់លោក ខៀវ សំផន ក្នុងអាយុ៨៤ឆ្នាំវិញ មានសុខភាពគ្រាន់បើ អាចនឹងចូលរួម ក្នុងសវនាការបាន [...]