Posts tagged as "Ho Chi Minh"

ខ្មែរ​ពី​កម្ពុជា​ក្រោម និយាយ​ពី​បណ្តាំ​ ហូ ជីម៉ិញ «ដី​ខ្មែរ​១តិក ថ្លៃ​ស្មើ​មាស​មួយ​គីឡូ» (vdo)

មានស្រុកកំណើត នៅ​ខេត្ត​ព្រះ​ត្រពាំង ក្នុង​ទឹកដី​កម្ពុជា​ក្រោម លោកតា សុគន្ធ ពិសិដ្ឋ ដែល​ជា​ជន​រងគ្រោះ​មួយ​រូប ក្នុង​ចំណោម​ជន​រងគ្រោះ​ជា​ច្រើន​ទៀត ដែល​​បាន​ និង​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជាក្រោម បាន​លើក​ឡើង​ថា យួន ហូរ ជីម៉ិញ បាន​រៀបចំ​បំភ្លៃ​ប្រវត្តិសាស្រ្ត ជា​មួយ​នឹង​ការ​ផ្តាំ​ផ្ញើរ​ទៅ​កាន់​កូនចៅ​យួន ថា​ទឹកដី​ខ្មែរ​ក្រោម​ជា​ទឹកដី​របស់​ខ្លួន ដោយ​ហាម​បំបិទ​មិន​ឲ្យ​កូន​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដឹង​ថា​ដី​កម្ពុជា​ក្រោម​ជា​ដី​របស់​ខ្មែរ។

ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ កាល​ពី​ថ្ងៃ​ទី៨ ខែតុលានេះ លោកតា​ក្នុង​វ័យ​ជិត​៧០ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ថា៖ «ទឹកដី​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​ខ្មែរ។ (...) យួន​គ្មាន​ទឹកដី​ទេ។ កាលនោះ​ យួន​គ្រាន់​តែ​ជា​ក្រុម​មួយ ដែល​គេ​ហៅ​ថា ពួក​ពពុះ​ទឹក ពួក​សាកី​ដូង​ជា​ដើម។ ហើយ​ក្រុម​នេះ រស់នៅ​តែ​តាម​មាត់​ទឹក​នៃ​ប្រទេស​ដទៃ [...]

វៀតណាម​រំលឹក​ខួប​ទី​៦០ នៃ​ការ​«ឈ្នះ»​បារាំង នៅ​ដៀនបៀនភូ (pic)

វៀតណាម​រំលឹក​ខួប​ទី​៦០ នៃ​ការ​«ឈ្នះ»​បារាំង នៅ​ដៀនបៀនភូ (pic)

ទាហានជើងចាស់ មេដឹកនាំបក្សកុំម្មុយនីសវៀតណាម និងក្រុមអ្នកមុខអ្នកមាត់ជាច្រើនសិបនាក់ បានជួបជុំគ្នានៅ​ថ្ងៃពុធនេះ នៅក្នុងទីក្រុងដៀនបៀនភូ ដើម្បីប្រារព្ធពិធីរំលឹកខួបទី៦០ នៃជ័យជំនះជា«ប្រវត្តិសាស្ត្រ» របស់ប្រជាជន​វៀតណាម ទៅលើកងទ័ពអាណានិគមបារាំង។


ព្យុះហយាត្រា របស់កងទ័ពប្រជាជនបដិវត្តន៍វៀតណាម ក្នុងថ្ងៃរំលឹកខួបទី៦០ នៅដៀនបៀនភូ។ (រូបថត Reuters)

ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០៧ ឧសភា ២០១៤
---------------------

ដៀនបៀនភូ - រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់វៀតណាម លោក ភុង ក្វនថាញ់ (Phung Quang Thanh) [...]

ឧត្ដម​សេនីយ​ចុង​ក្រោយ​របស់ ហូ ជីម៉ិញ ស្លាប់​ហើយ

ឧត្ដម​សេនីយ​ចុង​ក្រោយ​របស់ ហូ ជីម៉ិញ ស្លាប់​ហើយ

ឧត្ដមសេនីយ៍មួយរូប ពីក្នុងចំណោមឧត្ដមសេនីយចុងក្រោយផ្សេងទៀត ដែលសេសសល់តាំងពីជំនាន់ អគ្គមគ្គុទេស​ដ៏​ល្បី​ឈ្មោះ លោក ហូ ជីម៉ិញ បានលាចាកលោកហើយ នៅក្នុងមន្ទីរពេទ្យក្រុងហាណូយ នៅថ្ងៃទី០៤ខែតុលាឆ្នាំ២០១៣នេះ។


លោក វ៉ូ ង្វៀនហ្គាប់ ឧត្ដមសេនីយចុងក្រោយ មួយរូបរបស់វៀតណាម សល់ពីសម័យហូ ជីម៉ិញ។ (រូបថត inbeijing.se)

រាជធានីភ្នំពេញ - ទីភ្នាក់ងារសារព័ត៌មាន អេភី (AP) បានផ្សាយឲ្យដឹងថា ឧត្ដមសេនីយ វ៉ូ ង្វៀនហ្គាប់ (Vo Nguyen Giap) ដែលល្បីឈ្មោះខាងបានវាយប្រយុទ្ធបណ្ដេញទ័ពបារាំង នៅក្នុងទស្សវត្តន៍ឆ្នាំ៥០ និងអាមេរិក ចេញពីប្រទេសខ្លួន នៅក្នុង​ទស្សវត្តន៍ឆ្នាំ៧០ បានស្លាប់ហើយ នៅក្នុងអាយុ១០២ឆ្នាំ ដោយសារតែមានជំងឺរ៉ាំរ៉ៃ គ្រប់ជំពូក។ លោកបានចូលទៅ​សម្រាក​នៅក្នុងមន្ទីរពេទ្យ នៃទីក្រុងហាណូយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...