អគ្គលេខាធិការបក្សកុម្មុយនិស្តយួន មកធ្វើទស្សនកិច្ចនៅកម្ពុជា
តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា លោក ង្វៀង ហ្វូជុង (Nguyen Phu Trong) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា សម្រាប់រយៈពេល៣ថ្ងៃ និងគ្រោងចុះហត្ថលេខា នៅលើសេចក្ដីថ្លែងការណ៍រួម វៀតណាម-កម្ពុជា មួយចំនួនផង។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយ កាលពីថ្ងៃទី១៦ ខែកក្កដាម្សិលម៉ិញ។
សេចក្ដីប្រកាសព័ត៌មាននោះ បានអះអាងថា ក្រៅពីចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុង ប្រាសាទទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅព្រះរាជដំណាក់គន្ធបុប្ផា នៃព្រះបរមរាជវាំងនោះ លោក ង្វៀង ហ្វូជុង នឹងមានគម្រោងចូលថ្វាយបង្គំ មេដឹកនាំព្រះសង្ឃ និងជួបមេដឹកនាំកម្ពុជាកំពូលៗ រួមមាន៖
- ព្រះតេជគុណ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ
- [...]