ក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុក ប្រតិកម្មនឹងក្រដាសប្រាក់ ១០០ថ្មី
ការចេញឲ្យប្រើប្រាស់ នូវក្រដាសប្រាក់ថ្មី តម្លៃ១០០រៀល ដែលទើបនឹងបោះពុម្ភ និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមករា ដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កឱ្យមានប្រតិកម្មជាច្រើនពីសំណាក់មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ ប្រតិកម្មបានកើតឡើងយ៉ាងផុសផុល ដែលជជែកវែកញែកពីក្រដាស១០០រៀលថ្មីនេះ ដោយសារតែយករូបព្រះពុទ្ធមកធ្វើជារូបតំណាង នៅពីលើក្រដាសប្រាក់។
អ្នកចូលរួមសម្ដែងប្រតិកម្មទាំងនោះ រួមមានព្រះសង្ឃ ប្រជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល ក៏បាននាំគ្នាធ្វើការជជែកផ្តល់យោបល់ ថាគេមិនគួរយករូបព្រះសម្មាសម្ពុទ្ធ មកដាក់លើក្រដាសប្រាក់ដូច្នេះឡើយ។
ផ្តើមចេញពីទំព័រហ្វេសប៊ុកមួយ ដែលយកប្រកាសប្រាក់នេះ មកបង្ហោះ និងយល់ថាវាជារឿងមិនសម ដែលយករូបព្រះពុទ្ធមកដាក់នោះ [...]