កម្ពុជា៖ ដើម្បីមានសិទ្ធិទទួលបានព័ត៌មាន អ្នកសារព័ត៌មានត្រូវមាន«ប័ណ្ណពិសេស»?
ចាប់តាំងពីព្រះរាជពិធីដង្ហែរព្រះបរមសព ព្រះបរមរតនកោដ្ឋ ទៅតម្កល់នៅវាលព្រះមេរុ និងរហូតមកដល់ពេលដង្ហែរព្រះកោដ្ឋ ព្រះបរមរតនកោដ្ឋ មកតម្កល់នៅព្រះទីនាំងមហាមន្ទីរ ក្នុងព្រះបរមរាជវាំង គេសង្កេតឃើញថា អ្នកសារព័ត៌មានឯករាជ្យទាំងជាតិ និងអន្តជាតិ ត្រូវបានកងអង្គរក្ស និងកងកំលាំងផ្សេងទៀត ដែលតាមរក្សាសណ្ដាប់ធ្នាប់ក្បួនដង្ហែនោះ ធ្វើការឃាត់ឃាំង មិនឲ្យចូលយករូបភាពពីព្រះរាជពិធីនោះបានស្រួលឡើយ។ ប៉ុន្តែផ្ទុយទៅវិញ គេមើលឃើញថា អ្នកសារព័ត៌មានដែលមាននិន្នាការ បំរើឲ្យ«ប្រយាជន៍»រដ្ឋាភិបាល អាចចូលដោយសេរី។
ក្រុមអ្នកសារព័ត៌មាន ដែលគេអោយផ្នែកខាងក្រៅ ដើម្បីផ្ដិតយករូបភាពពីចម្ងាយ។ MONOROOM.info Photo/ O.Vary
ករណីនេះ លោក ថៃ នរសត្យា ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន [...]