ប្រមុខគណបក្សនយោបាយទាំងពីរ គាល់ព្រះមហាក្សត្រមុនចូលស្បថ
ថ្នាក់ដឹកនាំកំពូលនៃគណបក្សនយោបាយធំៗទាំងពីរ នឹងដឹកដៃគ្នាឡើងគាល់ព្រះមហាក្សត្រ នាល្ងាចថ្ងៃទី២៤ ខែកក្កដានេះ ដើម្បីបង្ហាញពីកិច្ចព្រមព្រៀង ក្រោយជំនួបប្រជុំកាលពីថ្ងៃទី២២ ខែកក្កដា។ កិច្ចការបន្ទាប់មក នៅក្នុងគម្រោងនោះ នឹងមានការស្បថធ្វើសច្ចាប្រណិធាន នៅថ្ងៃបន្ទាប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២។
ព្រះមហាក្សត្រ នរោត្តម សី ហមុនី យាងព្រះកោដ្ឋព្រះបរមរតនកោដ្ឋ ចូលព្រះរាជវាំង។ (រូបថត MONOROOM.info/ O.Vary)
នយោបាយ - ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចូលគាល់អង្គព្រះមហាក្សត្រនាល្លាចថ្ងៃទី២៤ ខែកក្កដានេះ ដើម្បីទូលថ្វាយព្រះមហាក្សត្រ នូវលទ្ធផលក្រោយជំនួបចរចា ដោះស្រាយវិបត្តនយោបាយ [...]