ជួប សម្លាប់ មានអាយុ«មិនទាន់បីខែ»ផងទេ!
លិខិតប្រកាសបើកសវនាការ ទៅលើសំនុំរឿងឃាតកម្ម បាញ់សម្លាប់លោក កែម ឡី ត្រូវបានចេញផ្សាយជាសាធារណៈ និងបានមកដល់ដៃ របស់ក្រុមអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ ដោយបានបញ្ជាក់ថា សវនាការទៅលើរឿងក្ដី ដ៏រសើបមួយនេះ នឹងត្រូវបើកធ្វើ នៅថ្ងៃទី១ ខែមីនា ខាងមុខ។ ប៉ុន្តែអ្វី ដែលគេកាន់តែចាប់អារម្មណ៍ជាងនេះ នៅលើលិខិតនោះ គឺការដាក់ថ្ងៃខែឆ្នាំកំណើត របស់ជនសង្ស័យ ដែលគេស្គាល់ថា មានឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នៅលើលិខិតនោះ កើតនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦។
ក្រុមអ្នកតាមដានរឿងនេះ បានចំអកឲ្យសាលាដំបូងរាជធានី ទាក់ទងនឹងសំណេរថ្ងៃខែឆ្នាំកំណើតនេះថា ជនសង្ស័យមិនទាន់បានចាប់កំណើតនៅឡើយ នៅពេលមានឃាតកម្ម ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ និងមិនទាន់មានអាយុ បានបីខែស្រួលបួលផងទេ បើរាប់មកទល់នឹងថ្ងៃបើកសវនាការ ដែលនឹងគ្រោងធ្វើ នៅដើមខែមិនា។
សម្រាប់ព្រះសង្ឃ ប៊ុត [...]