ពលរដ្ឋចោទអាជ្ញាធរបឹងប្រាំ ថាយកតុលាការមក«គម្រាម»ដើម្បីយកដី
ប្រជាពលរដ្ឋប្រមានជាង៣០០គ្រួសារ ដែលរង់ចាំការដោះស្រាយបញ្ហាដីធ្លី កំពុងប្រឈមមុខនឹងការចាប់ខ្លួន ដោយប្រព័ន្ធតុលាការកម្ពុជា ដោយសារតែប្រជាពលរដ្ឋទាំងនោះ មិនបោះបង់ចោលនូវការទាមទារ សិទ្ធិលើកម្មសិទ្ធិរបស់ខ្លួននោះ។
រូបភាពរបស់ លោក សុធន ពីឃុំបឹងប្រាំ បង្ហាញពីក្រុមការងារកំពុងចុះអង្កេតមើលដីធ្លី នៅទីនោះ។
វិបត្តិដីធ្លី - ប្រជាពលរដ្ឋរស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណជាង៣០០គ្រួសារ ដែលមិនទាន់បានទទួល នូវដីស្រែចំការរបស់ខ្លួនត្រឡបប់មកវិញនៅឡើយនោះ នៅបន្តការតវ៉ាទាមទាររបស់ពួកគេជាបន្តទៅទៀត បើទោះជាពួកគាត់ដឹងថា នឹងអាចប្រឈមនឹងការចាប់ខ្លួន ពីប្រព័ន្ធយុត្តិធម៌របស់កម្ពុជាក៏ដោយ។ នៅក្នុងការតវ៉ាទាមទារនោះ [...]