យឹម សុវណ្ណ រំលឹកចេតិយ នៃព្រឹត្តិការណ៍ថ្ងៃ៣០មីនា ពី១៨ឆ្នាំមុន
នៅក្នុងឆ្នាំ១៩៩៧ ព្រឹត្តិការណ៍សំខាន់ចំនួនពីរ ដែលបានធ្វើឲ្យប្រទេសកម្ពុជា ត្រូវវិលវល់ជាមួយនឹងអំពើហិង្សា សារជាថ្មីនោះ គឺការគប់គ្រាប់បែក ទៅលើក្រុមអ្នកតវ៉ា តាមបែបប្រជាធិបតេយ្យ នៅមុខរដ្ឋសភាចាស់ នៅថ្ងៃទី៣០ ខែមិនា និងការធ្វើរដ្ឋប្រហារ ពីសំណាក់កងកម្លាំង ដឹកនាំដោយនាយករដ្ឋមន្ត្រីទីពីរ លោក ហ៊ុន សែន ទម្លាក់នាយករដ្ឋមន្ត្រីទីមួយ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ពីតំណែង នៅថ្ងៃទី៥-៦ ខែកក្កដា។ ប្រសិនជាមានអ្នកនៅចង់ចាំ ពីព្រឹត្តិការណ៍ គប់គ្រាប់បែក នៅមុខរដ្ឋសភាចាស់ ដែលធ្វើឲ្យមនុស្សស្លាប់ និងរបួសជាច្រើននោះ ប៉ុន្តែហេតុការណ៍ដែលទាក់ទងនឹងចេតិយ នៃការរំលឹកវិញ្ញាណក្ខន្ធ របស់ក្រុមបាតុករ ដែលបានស្លាប់នៅពេលនោះ មិនសូវជាមាននរណាបានដឹងទេ។
ដើម្បីរំលឹកព្រឹត្តិការណ៍នេះ មកវិញ លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានយករូបថតមួយចំនួន មកចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក [...]