ការសែតភ្នំពេញប៉ុស្តិ៍ច្រានចោលការចោទប្រកាន់របស់ សុខ អាន
សេរីភាពសារព័ត៌មាន - លោក កៃ គឹមសុង ជាសហនិពន្ធនាយកនៃការសែតភ្នំពេញប៉ុស្តិ៍ បានអត្ថាធិប្បាយប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ នេះថា ការសែតភ្នំពេញប៉ុស្ដ៍បានប្រកបវិជា្ជជីវៈរបស់ខ្លួនច្រើនឆ្នាំមកហើយ ដោយផ្តោតគោលដៅសំខាន់ គឺការបំរើអតិថិជន (អ្នកអាន) តាមរយៈការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងគួរឲ្យជឿជាក់។
សេចក្ដីអាត្ថាធិប្បាយរបស់និពន្ធនាយករូបនេះ បានធ្វើឡើងនៅក្រោយពេលដែល លោកសុខ អាន ជាឧបនាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ថា ការសែតភ្នំពេញប៉ុស្តិ៍ និងអង្គភាពព័ត៌មាន៩ផ្សេងទៀត បានផ្សាយព័ត៌មានខុសពីការពិត ដោយបង្ខូចកេរ្តិ៍ឈ្នោះរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងផ្លូវមិនត្រឹមត្រូវ។ សុខ អាន បញ្ជាក់ថា៖ «អង្គភាពសារព័ត៌មានទាំងអស់នោះ [...]