Posts tagged as "Sok An"

សុខ អាន ដៃ​ស្ដាំ ហ៊ុន សែន ទទួល​មរណភាព

សុខ អាន ដៃ​ស្ដាំ ហ៊ុន សែន ទទួល​មរណភាព

ជីវិត នៅលើវាលវដ្ដ​សង្សារ ពិតជាមិនទៀងឡើយ... នៅក្នុងអាយុ៦៦ ឆ្នាំ លោក សុខ អាន ដែល​គេ​ស្គាល់​ថា ​ជា​«ដៃ​ស្ដាំ»​ដ៏​រឹងមាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្លាក់ខ្លួនឈឺជាទម្ងន់ មុននឹងធ្វើមរណភាព នៅ​ល្ងាច​ថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។ លិខិតជាផ្លូវការ ចេញផ្សាយដោយរដ្ឋាភិបាលកម្ពុជា បាន​សរសេរ​ថា ​លោក សុខ អាន បាន​ផុត​ដង្ហើម នៅវេលាម៉ោង ១៨ និង៣២នាទី នៅក្នុងមន្ទីរពេទ្យមួយ នៃរដ្ឋធានីប៉េកាំង ​ប្រទេស​ចិន ខណៈ​នៅ​មុននេះ​ប៉ុន្មានថ្ងៃ លោក សុខ អាន ត្រូវបានមន្ត្រីរដ្ឋាភិបាល​អះអាងថា លោកត្រូវ​បាន​ដឹក​ចេញ ពីការព្យាបាល នៅក្នុងប្រទេសបារាំង យកទៅព្យាបាល នៅក្នុង​ប្រទេស​សាំងហ្គាពួរ​វិញ។

នៅលើបណ្ដាញសង្គម ពាក្យចចាមអារាមជាច្រើន បានលើកឡើង ពីសភាពធ្ងន់ធ្ងរ នៃជំងឺ​របស់​លោក ដែល​បាន​ទៅ​ព្យាបាល​ជាបន្ទាន់ អស់ជាច្រើនសប្ដាហ៍ នៅក្នុងប្រទេសបារាំង ហើយការចាកចេញ ពី​ប្រទេស​បារាំង​នេះ ដោយ​ហេតុ​ថា ជំងឺរបស់លោក [...]

«ការ​តែងតាំង​មន្ត្រី ជា​កូន​ជា​ចៅរបស់ CPP ដើម្បី​កាន់​អំណាច តកូនចៅ»

«ការ​តែងតាំង​មន្ត្រី ជា​កូន​ជា​ចៅរបស់ CPP ដើម្បី​កាន់​អំណាច តកូនចៅ»

តបទៅនឹងអត្ថបទវិភាគ «ស្ងាត់ៗ មន្ត្រី​កំពូលៗ ឆ្លៀត​ដាក់​តំណែង​ជាន់ខ្ពស់​ឲ្យ​កូន» ដែលបាន​ចេញ​ផ្សាយ នៅ​ក្នុងសារព័ត៌មាន «ភ្នំពេញប៉ុស្ដិ៍» កាលពី​​ពេល​ថ្មីៗ​នោះ [...]

ផៃ ស៊ីផាន ការពារ សុខ សូកាន ឡើង​ជាតំណាង​រាស្ត្រ ថា​ជា​ជម្រើស​របស់​ពលរដ្ឋ

ផៃ ស៊ីផាន ការពារ សុខ សូកាន ឡើង​ជាតំណាង​រាស្ត្រ ថា​ជា​ជម្រើស​របស់​ពលរដ្ឋ

ខណៈ​ដែល​មាន​ការ​រិះគន់ ចំពោះ​ការ​ផ្តល់​តំណែង​ទៅ​លោក សុខ សូកាន កូន​ប្រុស​លោក សុខ អាន ​ឱ្យ​​ក្លាយ​​​ជា​តំណាង​រាស្រ្ត មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​តាកែវ ជំនួស​លោក សូ ឃុន អតីត​រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​បាន​ទទួល​មរណភាព កាល​ពី​ពេល​ថ្មីៗ​នេះ លោកផៃ ស៊ីផាន បាន​ចេញ​មុខ​ការពារ និង​បក​ស្រាយ​ទល់​នឹង​រាល់​ការ​រិះគន់​ទាំង​អស់ ដែល​បាន​ធ្វើ​យ៉ាង​ចាស់​ដៃ ទៅ​លើ​លោក សុខ សូកាន។

លោក ផៃ ស៊ីផាន បាន​សរសេរ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ «ក្នុង​នាម​ខ្ញុំ ជា​មន្ត្រី​ជាន់​ខ្ពស់​របស់ CPP សូម​ឆ្លើយ​តប​ទាក់​ទិន​នឹង​ភាព​ជា​តំណាង​រាស្រ្ត​ពេញ​លេញ នៅ​ក្នុង​រដ្ឋសភា របស់​ឯកឧត្តម សុខ សូកាន គឺ​ឆ្លើយ​តប និង​នីតិវិធី​គោល​ការណ៍​ច្បាប់​រដ្ឋ និង​នីតិវិធី​គោល​ការណ៍ របស់​គណបក្ស​ប្រជាជន ជា​មួយ​នឹង​លទ្ធផល ដែល​កើត​ចេញ​ពី​គោល​ការណ៍ និង​យន្តការ​ផ្ទៃ​ក្នុង​របស់ CPP ទាំង​ថ្នាក់​ជាតិ [...]

មាន​ទីប្រឹក្សា និង​ជំនួយ​ការ​ច្រើន ព្រោះ​ខ្លួន​«ល្ងង់» និង​ចង់​បំបង់​ថវិកា​​ជាតិ?

មាន​ទីប្រឹក្សា និង​ជំនួយ​ការ​ច្រើន ព្រោះ​ខ្លួន​«ល្ងង់» និង​ចង់​បំបង់​ថវិកា​​ជាតិ?

ក្នុងកិច្ចសម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ លោក រស់ សួរ មន្រ្តី​ច្បាប់​មួយ​រូប មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​ថា បុគ្គល​ដែល​មាន​ទីប្រឹក្សា ឬ​ជំនួយ​ការ​ច្រើន ភាគ​ច្រើន​ជា​មនុស្ស​«ល្ងង់»។ តែ​លោក​បាន​ទទួល​ស្គាល់​ថា សម្រាប់​កម្ពុជា​នៅ​មិន​មាន​ច្បាប់​ណា​កំណត់ ឬ​និយាយ​ពី​ការ​តែង​តាំង​ទី​ប្រឹក្សា ឬ​ជំនួយ​ការ​ទាំង​នេះ​នៅ​ឡើយ។

លោក រស់ សួរ បាន​ថ្លែង​បន្ត​ទៀត​ថា សម្រាប់​បរិបទ​កម្ពុជា បុគ្គល និង​មន្រ្តី​រដ្ឋ​ស្ទើរ​គ្រប់​រូប ឲ្យ​តែ​មាន​តំណែង ឬ​ឋានៈ​មួយ​ក្នុង​ស្ថាប័ន (រដ្ឋ) តែង​មាន​គំនិត​មួយ​ចង់​បាន​ទីប្រឹក្សា ឬ​ជំនួយ​ការ​ប្រចាំ​ខ្លួន។ ទាំង​នេះ ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន​ការ​តែង​តាំង ត្រូវ​ធ្វើ​ឡើង​ស្រេច​នឹង​ចិត្ត​ចង់ នៃ​បុគ្គល​រូប​នោះ ដែល​ធ្វើ​ការ​ជ្រើស​រើស​មនុស្ស ចេញ​ពី​ក្រុម​បក្ខ​ពួក​និយម ឬ​ក្រុម​គ្មាន​ចំណេះ​ដឹង​ជា​ដើម តាម​រយៈ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ [...]

នាយករដ្ឋមន្រ្តី​ហ៊ុនសែន នឹង​ទៅ​ទស្សនកិច្ច​នៅ​ឡាវ​ពីរ​ថ្ងៃ

នាយករដ្ឋមន្រ្តី​ហ៊ុនសែន នឹង​ទៅ​ទស្សនកិច្ច​នៅ​ឡាវ​ពីរ​ថ្ងៃ

នៅថ្ងៃទី៦ និងទី៧ខែកុម្ភៈខាងមុខនេះ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន នឹងទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេស​ឡាវ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន និងលោកថងស៊ីង ថាំម៉ាវង្ស នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ នឹង​ត្រូវ​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ​ចំនួន​៧ផងដែរ។


លោក ហ៊ុន សែន នៅពេលលោក ចុះពិនិត្យការដ្ឋានស្ពានស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត REUTERS/Samrang Pring)

ការទូត - លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់​ប្រទេស​ឡាវចំនួន​ពីរ​ថ្ងៃ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែកុម្ភៈខាងមុខនេះ តាមការអញ្ចើញរបស់លោក ថងស៊ីង ថាំម៉ាវង្ស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...