អង្គការលើកលែងទោសអន្តរជាតិ ទាមទារឲ្យដោះលែងយ៉ោម បុប្ផា
អាជ្ញាធរកម្ពុជា ត្រូវដោះលែងសកម្មជនសិទ្ធិលំនៅដ្ឋាន អ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានជាប់ឃុំរហូតមកដល់ថ្ងៃនេះ ដោយសារការជំនុំជម្រះមិនយុត្តិធម៌មួយ។ នេះជាសេចក្ដីប្រកាសព័ត៌មាន របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) មានទីស្នាក់ការកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ផ្លាកសញ្ញា របស់អង្គការលើកលែងទោសអន្តរជាតិ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការអន្តរជាតិ បានធ្វើឡើងមួយថ្ងៃមុន សវនាការកាត់ក្ដីលើសំនុំរឿងរបស់អ្នកស្រី យ៉ោម បុប្ផា នៅសាលាឧទ្ទរណ៍ថ្ងៃទី៥ខែមិថុនា។ អ្នកស្រីយ៉ោម បុប្ផា អាយុ៣១ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកាលពីថ្ងៃទី២៧ខែធ្នូកន្លងទៅ ពីបទប្រព្រឹត្តិអំពើហឹង្សាដោយចេតនា ដែលមានស្ថានទម្ងន់ទោស ហើយបង្គាប់ឲ្យដាក់ពន្ធនាគារអ្នកស្រី [...]