ក្រុមសន្តិសុខ«ក្រុង» វាយក្មេងប្រុសលក់ដូងបែកក្បាល នៅបូរីកីឡា
ព្រឹត្តិការណ៍នៃការប្រើប្រាស់នូវអំពើហិង្សាជាថ្មី ដោយក្រុមអាជ្ញាធរសាធារណៈ និងក្រុមសណ្តាប់ធ្នាប់ ទៅលើអតីតអ្នកបុរីកីឡា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ បានធ្វើក្មេងប្រុសជាអនីតិជនអ្នកលក់ដូងម្នាក់បែកក្បាលឈាមដាបមុខ។
ក្មេងប្រុសលក់ដូង ដែលត្រូវបានវាយឲ្យបែកក្បាល នៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. vary)
វាយតប់ - ការបណ្តេញ អតីតអ្នកបូរីកីឡាដោយជោគជ័យ ចេញពីអាគារទីប្រាំបួន ដែលកំពុងសាងសង់មិនទាន់រួចរាល់ជាស្ថាពរនេះ ក៏បានធ្វើស្រីបួននាក់រងរបួសធ្ងន់ ក្នុងនោះម្នាក់មានផ្ទៃពោះជាងប្រាំបីខែ និងជាង១០នាក់ទៀតរបួសស្រាល។ ពិសេសមានក្មេងប្រុសជាអនីតិជនម្នាក់ ដែលលក់ដូងជាប្រចាំនៅទីនោះ ត្រូវបានរងរបួសដោយសារក្រុមសន្តិសុខ [...]