អ៊ិត សំហេង៖ ច្បាប់ស្តីពី«សហជីព»នឹងត្រូវអនុម័តចុងឆ្នាំ២០១៥
តាមការអះអាងរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ដែលកំពុងស្ថិតក្នុងដៃក្រសួងនេះ នឹងត្រូវធ្វើការបញ្ចូន ទៅកាន់រដ្ឋសភាអនុម័ត ក្នុងឆ្នាំ២០១៥នេះ។ ការគ្រោងនឹងបញ្ជូន សេចក្តីព្រាងច្បាប់នេះ ត្រូវបានលោក អ៊ិត សំហេង ពន្យល់ទៀតថា សេចក្តីព្រាងច្បាប់ ស្តីពីសហជីពនេះ មានអាយុ៧ឆ្នាំហើយ ដែលក្នុងរយៈពេលនេះ បានឆ្លងកាត់ នូវការជជែកពិភាក្សាគ្នាច្រើន ជាមួយសហជីពដែលពាក់ព័ន្ធ រួមទាំងសិក្ខាសាលា បានធ្វើឡើងចំនួនប្រាំពីរលើក មកហើយដែរ។
ការថ្លែងអះអាង របស់លោករដ្ឋមន្ត្រី បានលើកឡើង ក្នុងសន្និសីទថ្នាក់ជាតិ ស្តីពីទំនាក់ទំនង វិជ្ជាជីវៈលើកទី៦ ក្រោមប្រធានបទ «កម្ពុជាដើម្បីសន្តិភាព ក្នុងទំនាក់ទំនងវិជ្ជាជីវៈ» នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារអ៊ីនធើខន។
លោក អ៊ិត សំហេង បានថ្លែងទៀតថា៖ «ភាគីនីមួយៗ មិនអាចចង់បានច្បាប់មួយ ទៅតាមគំនិតយើងទាំងស្រុងទេ។ ច្បាប់សហជីព [...]