កម្លាំងបង្រ្កាបត្រូវដាក់ឲ្យប្រឈមមុខ ជាមួយកម្មករក្រុមហ៊ុនស៊ីនទ្រី
ខណៈការចរចារវាងតំណាងក្រុមហ៊ុនស៊ីនទ្រី (ក្រុមហ៊ុនប្រមូលសំរាមក្នុងរាជធានីភ្នំពេញ) និងតំណាងកម្មករ នៅបន្តអូសបន្លាយដល់ថ្ងៃទី៥ និងមិនទាន់ឈានដល់ការឯកភាពគ្នាផងនោះ វត្តមានសន្តិសុខសាលាក្រុង និងកម្លាំងសមត្ថកិច្ចប្រដាប់ដោយដំបង និងខែលរាប់សិបនាក់ត្រូវបានគេដាក់ពង្រាយឲ្យប្រឈមមុខជាមួយកម្មករ នៅមុខទីតាំងមួយកន្លែងរបស់ក្រុមហ៊ុនស៊ីនទ្រី នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
កងកម្លាំងដែលត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការក្រុមហ៊ុន ស៊ីនទ្រី។ (រូបថត MONOROOM.info/ KT)
វិបត្តិការងារ - លោក ប្រាក់ សុខា តំណាងក្រុមកម្មករ ដែលធ្វើកូដកម្មនៅក្រុមហ៊ុនស៊ិនទ្រី បានអត្ថាធិប្បាយប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៥ ខែកុម្ភៈ នេះថា [...]