Posts tagged as "Ouvrier Khmer"

កម្លាំង​បង្រ្កាប​កុបកម្ម ជាង​២​ពាន់​នាក់​ធ្វើ​សមយុទ្ធ កំញើញ​ថ្ងៃ​៨​មីនា?

កម្លាំង​បង្រ្កាប​កុបកម្ម ជាង​២​ពាន់​នាក់​ធ្វើ​សមយុទ្ធ កំញើញ​ថ្ងៃ​៨​មីនា?

កងកម្លាំងចម្រុះយ៉ាងហោច ជាង២ពាន់នាក់នៅរសៀលថ្ងៃទី០៦ ខែមីនា នេះ ត្រូវបានរដ្ឋាភិបាលគ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដាក់ពង្រាយឲ្យធ្វើសមយុទ្ធបង្រ្កាបបាតុកម្ម នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ការធ្វើ​សមយុទ្ធនេះ គឺស្រប​ពេលដែលសហជីពយ៉ាងតិច១៨ និងសកម្មជនសិទ្ធិមនុស្សមួយចំនួនទៀត បានប្ដេជ្ញាថា នឹងធ្វើ​វេទិការសាធារណៈ និងបាតុកម្ម នៅថ្ងៃទី០៨ និងទី១២ មីនា តាមការគ្រោងទុក បើទោះមិនមានការអនុញ្ញាត​ពី​អាជ្ញាធរ​ក៏ដោយ។


កងកម្លាំងប្រមូលគ្នាធ្វើសមយុទ្ធកណ្ដាលក្រុង ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

សុវត្ថិភាព - មន្រ្តីអ្នកនាំពាក្យកងរាជអាវុធហត្ថជាតិ លោក ខេង ទីតូ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ [...]

ជា មុន្នី ស្នើរ​ឲ្យ​ក្រសួង​ការងារ បញ្ជាក់​ពី​ការ​ចុះ​បញ្ជីការ​អង្គការ​វិជ្ជា​ជីវៈ

ជា មុន្នី ស្នើរ​ឲ្យ​ក្រសួង​ការងារ បញ្ជាក់​ពី​ការ​ចុះ​បញ្ជីការ​អង្គការ​វិជ្ជា​ជីវៈ

ប្រធានសហជីពសេរីកម្មករ លោក ជា មុនី បានដាក់លិខិតស្នើមួយទៅក្រសួងការងារ កាលពីថ្ងៃទី ០៥ ខែមិនា ម្សិល​មិញនេះ ដើម្បីអោយក្រសួង​មួយនេះបញ្ជាក់អោយច្បាស់ នៃការដាក់ចេញនូវគោលការណ៍ និងវិធានអោយបាន​ច្បាស់លាស់ ស្តីពីការចុះ​បញ្ជីការ​នៃអង្គការវិជ្ជាជីវៈ។


លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ។ (រូបថត សហការី)

សហជីព - បន្ទាប់ក្រសួងការងារមិនចុះបញ្ជីការ នៅតាមរោងសហគ្រាសមួយចំនួន លោកជា មុន្នី ប្រធានសហជីព​សេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៤ បានដាក់លិខិតមួយជូនដល់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីស្នើរសុំ និងបញ្ជាក់ស្តីពីករណីការសុំចុះបញ្ជីការ​សហជីពសេរីកម្មករនៃរោងចក្រ សហគ្រាស ក្រុមហ៊ុន [...]

ជា មុន្នី ថា ហុន សែន បិទ​បាំង​កំហុស​ខ្លួន និង​ការ​រំលោភ​លើ​សហជីព

ជា មុន្នី ថា ហុន សែន បិទ​បាំង​កំហុស​ខ្លួន និង​ការ​រំលោភ​លើ​សហជីព

ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុន្នី បានឡើកឡើងថា កម្ពុជាបច្ចុប្បន្ននេះ មិនមែនជាឋានសួគ៌សម្រាប់ សហជីព និងសង្គមស៊ីវិលនោះទេ ហើយបានចាត់ទុកការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺគ្រាន់​តែជាការបិទបាំងកំហុសរបស់ខ្លួន និងជាបិទបាំងការរំលោភបំពាន របស់រដ្ឋាភិបាលមកលើកសហជីព និងអង្គការ​សង្គមស៊ីវិលតែប៉ុណ្ណោះ។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

វិបត្តិការងារ - លោក ជា មុន្នី បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៤ មីនា នេះថា៖ «បុគ្គលមាន​អំណាចរបស់រដ្ឋាភិបាលមួយចំនួន ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ [...]

បទយកការណ៍៖ សម្រែក​«ឈឺ​ចាប់​ស្រក់​ឈាម» ចេញ​ពី​គុក​ត្រពាំង​ថ្លុង

បទយកការណ៍៖ សម្រែក​«ឈឺ​ចាប់​ស្រក់​ឈាម» ចេញ​ពី​គុក​ត្រពាំង​ថ្លុង

ពីពន្ធនាគាត្រពាំងថ្លុង ជនសង្ស័យទាំង២១នាក់ ជាពិសេសលោក វន់ ពៅ កំពុងត្អូញត្អែរពីស្ថានភាពសុខភាព ដែល​កាន់តែធ្លាក់ធ្ងន់ធ្ងរទៅៗ និងមួយចំនួនទៀត បានស្រែកថ្ងូរអំពីមុខរបួស ដែលត្រូវបានកងកម្លាំងវាយនៅពេលចាប់​ខ្លួន។ ពីពន្ធនាគារត្រពាំងថ្លុង អ្នកសារព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនត្រឹមតែបានជួបជាមួយពួកគេ ដឹងពីស្ថានភាពសុខភាព និងផ្លូវចិត្តរបស់ពួកគេប៉ុណ្ណោះទេ តែពួកគេក៏បានរំលឹកឡើងវិញពីថ្ងៃដែលពួកគេត្រូវបាន​ចាប់ខ្លួននោះផង។


អ្នកទោស នៅពន្ធនាគារត្រពាំងថ្លុង។ (រូបថត ហ្វេសប៊ុក)

បទយកការណ៍ - ស្ថិតក្នុងសំលៀកបំពាក់ព៌ណទឹកក្រូច ដែលជាសំលៀកបំពាក់របស់ទណ្ឌិត [...]

វេទិកា​សាធារណៈ​របស់​សហជីព​នឹង​នៅ​តែ​ធ្វើ ទោះ​សាលា​រាជធានី​ហាម

វេទិកា​សាធារណៈ​របស់​សហជីព​នឹង​នៅ​តែ​ធ្វើ ទោះ​សាលា​រាជធានី​ហាម

ទោះជាអាជ្ញាធររាជធានី បានបដិសេធមិនឲ្យក្រុមសហព័ន្ធសហជីពទាំង ១៨ ធ្វើការជូបជុំរៀបចំវេទិការ​សាធារណៈ​យ៉ាងណាក៏ដោយ ក៏សហព័ន្ធសហជីពទាំងនោះ បានអះអាងថា ការប្រមូលផ្តុំរៀបចំវេទិការសាធារណៈ នៅលើទី​លានប្រជាធិបតេយ្យ នាថ្ងៃប្រារពទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនាខាងមុខនេះ នឹងមិនមានការ​ប្រែប្រួល​ឡើយ។


ការជួបគ្នាដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - លោក សុខ ឈុនអឿង ប្រធានស្ដីទីសមាគមអ្នកប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាន​ថ្លែងថា វេទិការសាធារណៈ ដែលនឹងប្រារព្វធ្វើឡើង នៅលើទីលានប្រជាធិបតេ្យ នាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...