ប្រតិកម្ម៖ ការបដិសេធមិនឲ្យ វន់ ពៅ នៅក្រៅឃុំ ជារឿង«នយោបាយ»
អ្នកមានសមានចិត្តជាច្រើន រួមនឹងអ្នកវិភាគឯករាជ្យលោក កែម ឡី ផង បានហៅករណីលោក វន់ ពៅ ថាមិនមែនជាហេតុការណ៍មួយ ដែលត្រូវយកមកធ្វើការឃុំខ្លួនឡើយ។ ពួកគេបានបរិហាថា ការឃុំខ្លួនលោក វន់ ពៅ ព្រោះមានបញ្ហា«នយោបាយ»នៅពីក្រោយ ទើបមន្រ្តីតុលាការមួយចំនួន ហាក់ដូចជាមានការរអារ និងមិនអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួន ដែលមានឡើយ។
ក្រុមគ្រួសាររបស់លោក វន់ ពៅ នៅក្រៅសាលាឧទ្ទរណ៍ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - ក្នុងវត្តមានមុខសាលាឧទ្ធណ៍កាលពីថ្ងៃទី២៤ ខែមីនា នេះ អ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវផ្នែកសង្គមលោក កែម ឡី បានបរិហាថា តុលាការហាក់បីដូចជាក្បត់វិជ្ជាជីវៈរបស់ខ្លួន [...]