សាលាដំបូងរាជធានី បើកសវនាកាលើអ្នកទាំង២៣នាក់នៅថ្ងៃ១៨មេសា
សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាកាជាថ្មីម្តងទៀត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ ខាងមុខនេះសម្រាប់កម្មករ និងអ្នកការពារសិទ្ធិមនុស្សដែលបានចាប់ខ្លួនកាលពីដើមខែមករា ។
អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។ (រូបថត ឯកសារ)
ប្រព័ន្ធយុត្តិធម៌ - តាមការបញ្ជាក់របស់លោក សំ សុគង់ មេធាវីការពារក្តីអោយ ជនត្រូវចោទ បានអោយដឹងថា សវនាការចំនួន៣ នឹងត្រូវបើកក្នុងពេលតែមួយនៅព្រឹកថ្ងៃទី១៨មេសា ដើម្បីជំនុំជម្រះជនជាប់ចោទទាំង២៣រូប។ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកអង្គជំនុំជម្រះពីរផ្សេងគ្នាសម្រាប់ អ្នកដែលបានចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែមករា។ សវនាការមួយ សម្រាប់សំណុំរឿង ជា សារ៉ាត់ យន់ សុខជា និង ប៊ូ សារិទ្ធ ខណៈពេលដែលសវនាការ ទី៣ [...]