Posts tagged as "Ouvrier Khmer"

ប្រតិកម្ម​អ្នក​សង្កេត​ការណ៍ និង​អ្នក​តវ៉ា ​ទៅ​លើ​សវនាការ​នៃ​ជន​ទាំង​២១

ប្រតិកម្ម​អ្នក​សង្កេត​ការណ៍ និង​អ្នក​តវ៉ា ​ទៅ​លើ​សវនាការ​នៃ​ជន​ទាំង​២១

«ទាំងចៅក្រមកាត់សេចក្តីលំអៀង យ៉ាងធ្ងន់ធ្ងរ ទៅលើដើមបណ្តឹងរដ្ឋប្បវេណី បានកាត់នូវការសួរដេញដោលរបស់​មេធាវីជាច្រើន នៅពេលមេធាវីសួដេញដោលទៅលើអង្គហេតុជាក់លាក់ ចៅក្រមខ្លួនឯងអ្នកកាត់ជំនួសតំណាង​អយ្យការទៀត។ នេះជាភាពលំអៀង នៃដំណើរការសវនាការក្នុងពេលព្រឹកនេះ។» នេះជាការលើកឡើង របស់លោក នី ចរិយា ប្រធានផ្នែកអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅ​មុខ​សាលាដំបូងក្រុងភ្នំពេញ។


ក្រុមអ្នកតវ៉ានៅមុខសាលាដំបូងរាជធានី។ (រូបថត សហការី)

ប្រព័ន្ធយុត្តិធម៌ - ក្រោមទិដ្ឋភាពនៃការសួរដេញដោល លោក នី ចរិយា លើកឡើងថា ចៅក្រមសវនាការ​សំអាង​លើ​រូបថតតែពីរសន្លឹក និងស្ថិតនៅក្រៅអង្គហេតុ [...]

បិទ​ផ្លូវ​ខាង​មុខ​សាលា​ដំបូង ខណៈ​សវនាការ​លើ​សកម្មជន ២៣​នាក់

បិទ​ផ្លូវ​ខាង​មុខ​សាលា​ដំបូង ខណៈ​សវនាការ​លើ​សកម្មជន ២៣​នាក់

តាមផ្លូវសំខាន់ៗជុំវិញសាលាដំបូងរាជធានីភ្នំពេញ ពិសេសខាងមុខសាលាក្តីមួយនេះតែម្តង ត្រូវបាន«បិទ»ទាំងស្រុង មិនឲ្យមានការធ្វើចរាចរណ៍ និងក៏មិនអនុញ្ញាតិអ្នកគាំទ្រ នៃជនត្រូវចោទទាំង២៣នាក់នោះ ចូលដល់ពីខាងមុខ​បាន​ដែរ។ នេះមិនមែនជាលើកទីមួយឡើយ ដែលផ្លូវនៃសាលាដំបូងត្រូវបិទនោះ។ គេនៅចាំបានថា កាលពីសវនាការ​ប្រធាន​វិទ្យុ​សំបុក្រឃុំលោក ម៉ម សូណង់ដូរ និងសកម្មជនសិទ្ធិមនុស្សផ្សេងៗ ក៏បានបិទដូចគ្នាយ៉ាងដូច្នេះដែរ។


ក្រុមអ្នកតវ៉ា នៅមុខសាលាដំបូងរាជធានី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥។ (រូបថត សហការី)

សេរីភាព - ទង្វើនៃការបិទផ្លូវដដែលជាដដែល នៃសាលាក្តីកម្ពុជាមួយនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍​នយោបាយ​មួយចំនួន ចាត់ទុកថា (វា)ជារឿងធម្មតាទៅហើយ [...]

សិក្ខាសាលា​ជាតិ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​បញ្ចប់​ជម្លោះ?

សិក្ខាសាលា​ជាតិ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​បញ្ចប់​ជម្លោះ?

ការកំណត់ប្រាក់ឈ្នួលអប្បបរមា ជាប្រធានបទមួយដ៏សំខាន់ ដែលបានបង្កក្នុងពេលកន្លងមក ឲ្យមានផ្ទុះបាតុកម្ម របស់កម្មករ ស្ទើពេញផ្ទៃប្រទេស។ កត្តាទាំងនេះ ត្រូវបានវាគ្មិនដែលចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិ រៀបចំដោយ​ក្រសួងការងារ និងអង្គការថ្នាក់ជាតិ ថ្លែងបញ្ជាក់ថា វាបណ្តាលមកពីមិនមានការសិក្សា និងស្រុះគ្នារវាងនិយោជក និងនិយោជិក។


លោក អាត់ ធន់ ប្រធានសហជីពកម្មករមួយរូប ថ្លែងនៅក្នុងសិក្ខាសាលាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

ប្រាក់ឈ្នួលអប្បបរមា - រដ្ឋមន្ត្រីក្រសួងការងារ លោកអ៊ិត សំហេង បានថ្លែងក្នុងកម្មវិធីសិក្ខាសាលា ពិគ្រោះ​យោបល់​ត្រីភាគីថ្នាក់ជាតិ នៅថ្ងៃទី២៤ ខែ មេសានេះថា ការកំណត់ប្រាក់ឈ្នួលអប្បបរមារឿងសំខាន់មួយ [...]

ជា មុន្នី ថា​ក្រសួង​ការងារ រើស​អើង​សហជីព​របស់​លោក

ជា មុន្នី ថា​ក្រសួង​ការងារ រើស​អើង​សហជីព​របស់​លោក

«វាជាការរើសអើង (...) បើកាលណាយើងច្បាស់ យើងមានចំនុចជាច្រើន ដែលជាចំនុចខ្សោយរបស់ក្រសួងការងារ ពាក់ព័ន្ធទៅនឹងអំពើពុករលួយ នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ។ អញ្ចឹងគេកម្រឱ្យយើង ទៅនិយាយហែកកេរ្ត៍​នៅក្នុងអង្គប្រជុំធំៗណាស់។» នេះជាការឡើកឡើង​របស់​លោក ជា មុន្នី ប្រធានសហជីពកម្មករដ៏ល្បីមួយ ដែល​បាន​ធ្វើការរិះគន់ ទៅលើក្រសួងការងារ ជុំវិញមិនអញ្ជើញសហជីព​របស់លោកឲ្យទៅចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិ​មួយស្ដីពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករ។


លោក​ ជា មុនី ប្រធានសហជីបសេរីកម្មកកម្ពុជា អោបរូបសំណាកលោក ជា វិជ្ជា បងប្រុសរបស់លោក។ (រូបថត MONOROOM.info)

សិទ្ធិ - ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុន្នី [...]

ក្រសួង​ការងារ និង ILO ធ្វើ​សិក្ខាសាលា ពី​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា

ក្រសួង​ការងារ និង ILO ធ្វើ​សិក្ខាសាលា ពី​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា

រយៈពេល១ថ្ងៃកន្លះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការរវាង​ក្រសួង​ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការពលកម្មអន្តរជាតិ ដែលហៅកាត់តាមភាសាអង់គ្លេសថា ILO នឹង​រៀបចំសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពីការពង្រឹងដំណើរការកំណត់ ប្រាក់ឈ្នួលអប្បបររបស់កម្មករ​កាត់ដេរនៅ​កម្ពុជា។


រូបភាពរបស់អង្គការអាយឡូ នៅកម្ពុជា។

ប្រាក់ខែកម្មករ - លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅ​ថ្ងៃទី២៣ ខែមេសានេះថា នៅថ្ងៃស្អែកនឹងមានរៀបចំសិក្ខាសាលាមួយ ដែលមានការចូលរួមពី ភាគីទាំងបីរួមមាន​និយោជក និយោជិក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...