Posts tagged as "Ouvrier Khmer"

អាត់ ធន់ រៀបចំ​បណ្តឹង​ប្តឹង​ទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ

អាត់ ធន់ រៀបចំ​បណ្តឹង​ប្តឹង​ទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ

ចំពោះការពិន័យជាទឹកប្រាក់ ដ៏ច្រើនលើសលប់ និងការបំបិទសិទ្ធមួយចំនួន របស់តុលាការរាជធានីភ្នំពេញ ត្រូវបាន​លោក អាត់ ធន់ អះអាងថាលោកនឹងដាក់ពាក្យបណ្តឹងប្តឹងជំទាស់វិញ ដើម្បីឱ្យតុលាការដកសេចក្តីសម្រេច។


លោក អាត់ ធន់ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាននៅថ្ងៃទី២៦​ ខែមករា ឆ្នាំ២០១៤ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)

ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ១៣ ឧសភា ២០១៤
-----------------------------------------------

ប្រព័ន្ធយុត្តិធម៌ - ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថាស៊ីខាវឌូ លោកអាត់ ធន់ បានបញ្ជាក់កាលពីថ្ងៃទី១២ [...]

បុគ្គលិក​កាល់តិច ថា​កូដកម្ម​នឹង​មិន​បញ្ចប់ បើ​គា្មន​ដំណោះ​ស្រាយ

បុគ្គលិក​កាល់តិច ថា​កូដកម្ម​នឹង​មិន​បញ្ចប់ បើ​គា្មន​ដំណោះ​ស្រាយ

បុគ្គលិក នៅតាមគ្រប់ក្រុមហ៊ុនកាល់តិច នៅរាជធានីភ្នំពេញ បានចាប់ផ្តើមនាំគ្នាធ្វើកូដកម្ម តាំងពីថ្ងៃទី១២ ខែឧសភា​នេះមក ដើម្បទាមទារប្រាក់ខែ១៦០ដុល្លា ប្រាក់ដំណាច់ឆ្នាំ និងលក្ខខណ្ឌមួយចំនួនទៀត។ បុគ្គលិកទាំងនោះ រក្សា​គោលជំហរថា ប្រសិនបើមិនមានការចរចាព្រៀងព្រៀងគ្នានោះទេ ពួកគេនឹងបន្តធ្វើមិនបញ្ឈប់ឡើយ។


បុគ្គលិករបស់ក្រុមហ៊ុនកាល់តិច អង្គុយធ្វើបាតុកម្ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)

ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ១២ ឧសភា ២០១៤
--------------------------

ប្រាក់ខែកម្មករ - [...]

សម្ភាស​សុខ ឈុនអឿន៖ ២១​នាក់​ជា​ឈ្នាន់ ដើម្បី​ឲ្យ​បក្ស​ទាំង​ពីរ​ត្រូវ​គ្នា

សម្ភាស​សុខ ឈុនអឿន៖ ២១​នាក់​ជា​ឈ្នាន់ ដើម្បី​ឲ្យ​បក្ស​ទាំង​ពីរ​ត្រូវ​គ្នា

លោក សុខ ឈុនអឿន ប្រធានស្តីទី របស់សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានផ្ដល់កិច្ច​សម្ភាសដាច់ដោយឡែកមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទាក់ទងនឹង សាលដីការសម្រេចនានា របស់​ប្រព័ន្ធ​តុលាការកម្ពុជា កាត់ទោសទៅលើជនជាប់ឃុំទាំង២១នាក់ ទាំងពួកគេមិនទាន់មានទោស។ លោកនិយាយថា ការ​ប្រកាសសាលដីកាបន្តការឃុំខ្លួននេះ ពិតជារឿងដែលមានការពាក់ពាន់នឹងរឿងនយោបាយ ហើយបានដាក់​អ្នក​ទាំង​២១នាក់នោះ ជាចំណាប់ខ្មាំងនៃអ្នកនយោបាយ។

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១០ ឧសភា ២០១៤
--------------------------

ប្រតិកម្ម ប្រឆាំង​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​ជន​២១នាក់ របស់​តុលាការ​កំពូល

ប្រតិកម្ម ប្រឆាំង​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​ជន​២១នាក់ របស់​តុលាការ​កំពូល

សាច់ញាតិជនរងគ្រោះ បានសម្តែងនូវការសោកស្តាយជាថ្មី ចំពោះការសម្រេចសេចក្តីរបស់តុលាការកំពូល ដែល​សម្រាប់ពួកគេ ជាការសម្រេចដែលមាននិន្នាការនយោបាយ មិនសុខពីសាលាដំបូងក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍​ឡើយ។ ភរិយា លោក វ៉ន ពៅ អ្នកស្រី ប្រាក់ សុវណ្ណារី ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានលើក​ឡើងដូច្នេះថា «តុលាការ ជាតុលាការដែលស្ថិតក្រោមគំនាប របស់គណបក្សនយោបាយ»។


ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី0៩ ឧសភា ២០១៤
--------------------

អំ សំអាត៖ តុលាការ​កំពូល​សម្រេច​ក្ដី​ករណី វន់ ពៅ ព្រោះ​នយោបាយ

អំ សំអាត៖ តុលាការ​កំពូល​សម្រេច​ក្ដី​ករណី វន់ ពៅ ព្រោះ​នយោបាយ

ទីបំផុតទៅ តុលាការកំពូលបានសម្រេច បន្តតម្កល់សាលដីការ របស់សាលាឧទ្ធរណ៍ទុកជាបានការ ពោលគឺបន្ត​ឃុំខ្លួនលោកវន់ ពៅ និងជន២០នាក់។ តែសម្រាប់មន្រ្តីសិទ្ធិមនុស្ស បានចាត់ទុកការសម្រេចរបស់តុលាការកំពូលថា ជាហេតុផលនយោបាយ និងបានអះអាងថាករណីលោកវន់ ពៅ និងជន២០នាក់ ពិតជាអាចសុំនៅក្រៅឃុំបាន បើ​យោងតាមផ្លូវច្បាប់។


ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
---------------------

សិទ្ធិ - «អ្នកទាំង២១នាក់ជាចំណាត់ខ្មាំងនយោបាយ បានជាមិនអាចដោះលែងឲ្យនៅក្រៅឃុំ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...