ហ៊ុន សែន៖ ការជួយពលករ មិនមែនជាការកេងចំណេញនយោបាយ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ នេះបានច្រានចោលការចោទប្រកាន់ថា រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានទាញប្រជាប្រិយភាពពីពលករ ក្នុងន័យកេងចំណេញនយោបាយ ក្នុងពេលជួយសង្រ្គោះពលករខ្មែរកំពុងជួបការលំបាក។
លោក ហ៊ុន សែន នៅរដ្ឋសភា ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
នយោបាយ - បន្ទាប់ពីមានអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានលើកឡើងថាអ្នកគ្រប់គ្រងអំណាចនៅកម្ពុជា បានឆ្លៀតប្រើប្រាស់កាតព្វកិច្ច ជួយសង្រ្គោះពលកររងគ្រោះ ដើម្បីកេងចំណេញនយោបាយមក លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដែលធ្វើឡើងនៅកោះពេជ្រ បានសម្ដែងការខកចិត្ត [...]