ប្រលងរើសសមត្ថភាពខាងភាសាកូរ៉េ ឆ្នាំ២០១៤ មាន«តុល្យភាព» បើតាមក្រសួងការងារ
អ្នកនាំពាក្យរបស់ក្រសួងការងារកម្ពុជា លោក ហេង សួរ បានលើកឡើងក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន កាលពីយប់ថ្ងៃទី២៧ ខែតុលាថា ការសាកល្បងជ្រើសរើសសមត្ថភាព ខាងភាសាកូរ៉េនេះ ត្រូវអនុវត្តន៍ទៅលើខេត្ត-ក្រុងចំនួនបួន រួមមានមណ្ឌលភ្នំពេញ មណ្ឌលខេត្តតាកែវ មណ្ឌលខេត្តត្បូងឃ្មុំ និងមណ្ឌលខេត្តកំពង់ឆ្នាំង ហើយមានបេក្ខជនចូលរួមប្រលងជាងប្រាំម៉ឺននាក់ ដើម្បីឈានទៅសម្រេចជ្រើសរើសយកត្រឹមតែ ជាងបួនពាន់នាក់ប៉ុណ្ណោះ។
សម្រាប់ឆ្នាំ២០១៤ និងឆ្នាំ២០១៥ ខាងមុខនេះវិញ ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េ នឹងជ្រើសរើសពលករកម្ពុជា ត្រឹមតែជាងបួនពាន់នាក់ប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ២០១៣ មានចំនួនជិតប្រាំពីរពាន់នាក់នោះ។
រាល់ការប្រលងទាំងអស់ ត្រូវបានរៀបចំតាមលក្ខណៈបច្ចេកវិទ្យា ដោយប្រព័ន្ធកុំព្យូទ័រ ដូចជាស្កេនម្រាមដៃ [...]