វិបត្តិឧបទ្វីបកូរ៉េ៖ ព្យុងយ៉ាងដាក់លក្ខខ័ណ្ឌ ចូលតុចរចាជាមួយសេអ៊ូលនិងវ៉ាស៊ីនតោន
កូរ៉េខាងជើងបានបញ្ចូននូវលក្ខខ័ណ្ឌមួយចំនួន មុននឹងខ្លួនចូលទៅជជែកជាមួយនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលក្នុងនោះមានការដកចេញ នូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងបញ្ឈប់លែងឲ្យមាន កិច្ចសហប្រតិបត្តិការយោធារួមគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ទាហានកូរ៉េខាងជើង កំពុងហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រ។
«ប្រសិនជាខ្មាំងសត្រូវ ដែលមានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ពិតជាចង់ឲ្យមាន នូវកិច្ចពិភាក្សានិងការចរចារមែននោះ ពួកគេត្រូវចាត់ចែងទទួលយកនូវវិធានការនេះ» នេះជាការប្រកាសជាសាធារណៈ របស់គណកម្មាធិការការពារជាតិកូរ៉េខាងជើង។
លក្ខខ័ណ្ឌទាំងនេះ ទំនងជានឹងត្រូវទាត់ចោលដោយទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដែលទាមទារអោយកូរ៉េខាងជើង [...]