សំណុំរឿង ឈូក បណ្ឌិត៖ សាលាឧទ្ធណ៍«សម្រេចចោទ» ពីបទបង្ករបួសស្នាមដោយអចេតនា
តុលាការសាលាឧទ្ធរណ៍ បានប្រកាសសម្រេច ចោទប្រកាន់លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ក្នុងអំពើបាញ់ស្ត្រីកម្មករ ឲ្យរបួសធ្ងន់ ហើយបង្វិលសំណុំរឿងក្តីនេះ ទៅកាន់តុលាការខេត្តស្វាយរៀង ចាត់ការស៊ើបអង្កេតឡើងវិញ និងបើកសវនាការជំនុំជម្រះលើរឿងក្តីនេះសាជាថ្មី។
កម្មការិនីជាជនរងគ្រោះទាំងបីនាក់ នៅក្នុងសំនុំរឿងបាញ់ប្រហារ របស់លោកឈូក បណ្ឌិត។
MONOROOM.info photo/ O. Vary។
នៅក្នុងបន្ទប់សវនាការទីមួយ ម៉ោងពីរ និងម្ភៃនាទី លោកចៅក្រម ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ របស់តុលាការសាលាឧទ្ធរណ៍ បានប្រកាសសាលដីកាជា«អសាធារណៈ» ដោយបិទទ្វាកញ្ចក់ លើករណីសំណុំរឿងលោក ឈូក បណ្ឌិត បាញ់កម្មការីឲ្យរបួសបីនាក់នៅខេត្តស្វាយរៀងកាលពីខែធ្នូ ឆ្នាំ២០១២។
លោកស្រី សារី បុត្រចរិយា [...]