រដ្ឋមន្ត្រីការបរទេសជប៉ុននិយាយរឿងបោះឆ្នោតជាមួយ ហ៊ុន សែន
នៅលើគេហទំព័រ របស់ក្រសួងការបរទេសជប៉ុន បានស្រង់យកប្រសាសន៍ របស់លោក តារ៉ូ កូណូ (Taro Kono) ប្រមុខការទូតរបស់ខ្លួន ដែលបានថ្លែង ទៅកាន់ក្រុមអ្នកយកព័ត៌មាន មកសរសេរថា៖ «ខ្ញុំសង្ឃឹមថា ការបោះឆ្នោតជាតិ ក្នុងឆ្នាំនេះ គឺជាការបោះឆ្នោត ដែលឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ ពីឆន្ទះពលរដ្ឋម្ចាស់ឆ្នោត។ ភាគម្ខាងទៀត (ភាគីកម្ពុជា) បានធានាឲ្យយើងដឹងវិញថា ការបោះឆ្នោតនេះ នឹងមានលក្ខណៈសេរី ត្រឹមត្រូវ និងឆ្លុះបញ្ចាំង ពីឆន្ទៈរបស់ពលរដ្ឋ។»។
ការបង្ហោះផ្សាយ ជាសាធារណៈ នូវសំដីរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុន ធ្វើឡើងនៅក្រោយការចាកចេញ ពីប្រទេសកម្ពុជា បន្ទាប់ពីលោក តារ៉ូ កូណូ បានធ្វើទស្សនកិច្ចរយៈពេលខ្លីមួយ នៅកម្ពុជា កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងមនេះ។