Posts tagged as "Hun Sen"

នៅ​ពេល សម រង្ស៊ី និយាយ​ពី​តម្លៃ​ខ្លួន​លោក...

នៅ​ពេល សម រង្ស៊ី និយាយ​ពី​តម្លៃ​ខ្លួន​លោក...

តាមពិតទៅ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានសម្ដែងការជឿជាក់ថា ការលាលែង​របស់​លោក សម រង្ស៊ី ចេញពីតំណែង ជាប្រធាន និងសមាជិកគណបក្សសង្គ្រោះជាតិ​ គ្រាន់តែជា​ឆាក​ល្ខោន​មួយ​ប៉ុណ្ណោះ។ ការ​យល់​ឃើញ​របៀប​នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ របស់គណបក្សកាន់អំណាច ធ្វើប្រតិកម្ម​ភ្លាមៗ ​តាំង​ពី​លោក សម រង្ស៊ី បានចេញលិខិតលាលែង នៅថ្ងៃទី១១ ខែកុម្ភៈកន្លងទៅម្លេះ។

តែប្រតិកម្ម​របស់គណបក្សប្រជាជនកម្ពុជា ដែលអះអាងថា ខ្លួនជាគណបក្សឈ្នះឆ្នោតនោះ នៅបន្តធ្វើ​រហូត​មក​​ដល់​​សព្វ​​ថ្ងៃ ហើយត្រូវបានធ្វើ ដោយផ្ទាល់ថែមទៀត ពីសំណាក់​នាយករដ្ឋមន្ត្រី-ប្រធានគណបក្ស លោក ហ៊ុន សែន នោះ​​តែ​ម្ដង។ ប្រធាន​គណបក្ស​កាន់អំណាច បានប្រើតួនាទីរដ្ឋ ក្នុងការដើរសម្ពោធស្ពានថ្នល់ ឬការដើរ​ចែក​​សញ្ញា​ប័ត្រ ដើម្បី​​ធ្វើ​យុទ្ធនាការ​​វាយ​ប្រហារ ជាបន្តបន្ទាប់ ទៅលើអតីតមេដឹកនាំប្រឆាំង ដែលសព្វថ្ងៃ​កំពុង​រស់នៅ​​និរទេស​ខ្លួន នៅ​ក្នុង​ប្រទេស​​បារាំង។

[...]
គឹម សុខ ថា​​តំណាង​នាយក​រដ្ឋមន្ត្រី​បាន​ទៅ​គម្រោម​ ឲ្យលោក​ធ្វើ​លិខិត​សុំ​ទោស

គឹម សុខ ថា​​តំណាង​នាយក​រដ្ឋមន្ត្រី​បាន​ទៅ​គម្រោម​ ឲ្យលោក​ធ្វើ​លិខិត​សុំ​ទោស

ដើម្បីអាចនៅក្រៅឃុំ និងដើម្បីជៀសវាង ការជាប់ឃុំនៅក្នុងគុកងងឹតនោះ គេគប្បីធ្វើលិខិត​«សុំ​ទោស»​នាយករដ្ឋមន្ត្រី ទៅតាមការចង់បាន ឬទៅតាមការបញ្ចុះបញ្ចូល ពីសំណាក់មនុស្ស ដែលលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជូន​មក។ នេះ បើតាមការស្រែកដង្ហើយ របស់លោក គឹម សុខ អ្នកឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ ដែលត្រូវ​បានតុលាការសាលាដំបូង បញ្ជូនលោកទៅដាក់ឃុំ ជាបណ្ដោះអាសន្ន នៅក្នុង​ពន្ធនាគារ​ព្រៃ​ស ក្រោមបណ្ដឹង​របស់លោក ហ៊ុន សែន ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់ ​ឲ្យ​មាន​​ភាព​​វឹកវរ​​ ដល់​​សន្តិសុខ​​សង្គម។

នៅថ្ងៃទី៦ ខែមិនានេះ លោក គឹម សុខ ត្រូវបានបញ្ជូនខ្លួន មកកាន់សវនាការ​នៃសភាស៊ើបសួរ របស់​សាលា​ឧទ្ធរណ៍ ទៅ​តាម​បណ្ដឹង​សារទុក្ខ ស្នើសុំនៅ​ក្រៅឃុំ របស់លោក ជូង ជូងី មេធាវីការពារក្ដី​ឲ្យលោក គឹម សុខ។ ប៉ុន្តែនៅក្រោយសវនាការ ដែលមិនទទួលបានលទ្ធផល តាមបណ្ដឹងសារទុក្ខ និងនៅមុនរូបលោក [...]

ហ៊ុន សែន៖ ម៉ៅ មុន្នីវណ្ណ ជា​អ្នក​បង្ហើប​រឿង សម រង្ស៊ី និយាយ​ថា ហ៊ុន ម៉ាណែត កូន​យួន

ហ៊ុន សែន៖ ម៉ៅ មុន្នីវណ្ណ ជា​អ្នក​បង្ហើប​រឿង សម រង្ស៊ី និយាយ​ថា ហ៊ុន ម៉ាណែត កូន​យួន

ការបង្ហើបជាសាធារណៈ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោក ថាមន្ត្រីជាន់​ខ្ពស់ នៅ​ក្នុង​ជួរ​គណបក្ស​ប្រឆាំង គឺ​ជា​«ជន​ជិតដិត» ឬ«រនុក​ក្នុង» របស់លោក ហ៊ុន សែន នេះ មិនមែនទើប​តែ​កើត​ឡើង ជា​លើក​ទី​មួយ​ទេ។ នៅរសៀលថ្ងៃទី៦ ខែមិនានេះ លោក ហ៊ុន សែន បានចោទ​មន្ត្រីជាន់​ខ្ពស់ និង​ជាអ្នកតំណាង​រាស្ត្រ មក​ពី​គណបក្ស​សង្គ្​រោះជាតិ​មួយរូបទៀត គឺជាអ្នកនិយាយប្រាប់លោក ថាលោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង ជា​អ្នកចោទ​ប្រកាន់ថា កូនប្រុសច្បងនាយករដ្ឋមន្ត្រី ជាកូនអត់​ខាន់ស្លារ កើត​ចេញ​ពី​ការ​សាហាយ​ស្មន់ រវាង​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក និងលោក ឡេ ឌឹកថូ អតីត​មេទ័ព​យួន។

លោក ហ៊ុន សែន បានថ្លែងខ្លាំងៗដូច្នេះ នៅក្នុងពិធីចែកសញ្ញាប័ត្រមួយ ទៅកាន់ក្រុម​និស្សិត​បញ្ចប់​ឆ្នាំ​សិក្សា នៃ​វិទ្យាស្ថាន​វ៉ាន់ដា នៅសាលមហោស្រព​កោះពេជ្រ​ រាជធានីភ្នំពេញ ដោយបានព្រមាន​ដោយ​ចំមុខ ថា​លោក​នឹង​មិន​អត់​អោន ឲ្យលោក សម រង្ស៊ី [...]

ហ៊ុន សែន ហាម​បញ្ចេញ​មតិ​រំខាន លើ​ទំព័រ​ហ្វេសប៊ុកលោក

ហ៊ុន សែន ហាម​បញ្ចេញ​មតិ​រំខាន លើ​ទំព័រ​ហ្វេសប៊ុកលោក

នៅពេល​ដែលការបញ្ចេញមតិយោបល់ របស់ក្រុមអ្នកមិនស្រប នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្លាយ​ជា​ការ​រំខាន... ពួកគេ​ទាំង​នោះ ត្រូវបានលោក ហ៊ុន សែន សរសេរ​ព្រមានថា នឹង«ពុំមានលទ្ធភាព» ចូល​ទៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ របស់លោកទៀតទេ។ សំណេរព្រមាននោះ ត្រូវបានធ្វើឡើង កាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ដោយ​បាន​ពន្យល់​បន្ថែម ប្រៀបធៀប​ការហាមប្រាមនេះ ទៅនឹងទំព័រ​ហ្វេសប៊ុក របស់​មេដឹកនាំ​​​នយោបាយ​​ផ្សេង​ទៀត ដែល​លោក ហ៊ុន សែន អះអាង​ថា «មិនដែល​ឃើញ​ឆ្លើយតប ជាមួយ​អ្នកណា ជាពិសេស​អ្នក​គាំទ្រ​របស់​ខ្លួន»។

នាយករដ្ឋមន្ត្រី បីទសវត្សន៍ជាងរបស់កម្ពុជា បានសរសេរ នៅក្នុងផ្នែកដាក់យោបល់ នៃទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ របស់​លោក​ដូច្នេះ​ថា៖ «អ្នក​ចូល​មករំខាន ក្នុង Page របស់ខ្ញុំ នឹងពុំមានលទ្ធភាព​ចូល​មកទៀតទេ។ ខ្ញុំ​មាន​មនុស្ស​ច្រើន​លាន​នាក់ ឆ្លងឆ្លើយ​ជាមួយ​ខ្ញុំ​គ្រប់គ្រាន់​​ហើយ។ មិនបាច់អស់លោក ចូលមកបញ្ចេញ​មតិអ្វី [...]

ហ៊ុន ម៉ាណែត ទទួល​ស្គាល់​មាន​ជំនួយ​ការ​ច្រើន​ជាង​២០នាក់

ហ៊ុន ម៉ាណែត ទទួល​ស្គាល់​មាន​ជំនួយ​ការ​ច្រើន​ជាង​២០នាក់

ខុសគ្នាបន្តិច ត្រង់ថា «បុគ្គលិក មន្ត្រីរាជការ» រាប់សិបពាន់ម៉ឺននាក់ នៅក្នុងអង្គភាព ឬស្ថាប័ន​រដ្ឋ​នីមួយៗ​នោះ​ គ្មាន​ការ​តែងតាំង ឲ្យ​ក្លាយ​ជា​«ជំនួយការ» ដោយ«អនុក្រិត្យ» ចុះហត្ថលេខា​​ដោយលោក ហ៊ុន សែន ដូច​«ជំនួយ​ការ»​ទាំង​២២រូប របស់​លោក​ ហ៊ុន ម៉ាណែត មេបញ្ជាការ​នៃ​មេបញ្ជាការដ្ឋាន​​ជាតិ​​កម្លាំង​​ពិសេស​ ប្រឆាំង​​​ភេរវកម្ម ​នៃ​​​គណៈ​កម្មាធិការ​​​ជាតិ ​ប្រឆាំង​​​ភេរវកម្ម​ ដែល​ហៅ​កាត់​ថា «គ.ជ.ប.​ភ» នោះឡើយ។

តែសម្រាប់លោក ហ៊ុន ម៉ាណែត បុរសមានភ័ពសំណាង ពាក់ផ្កាយបី អាយុ៣៩ឆ្នាំ និង​ជា​កូន​ប្រុស​ច្បង របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ បាន​ចាត់​ទុកថា រាល់បុគ្គលិក មន្ត្រីរាជការ​ទាំងឡាយ នៅក្នុង​អង្គភាព ឬ​ស្ថាប័ន​រដ្ឋ​មួយ គឺ​សុទ្ធ​តែ​ជា​«ជំនួយការ»​របស់​មេដឹកនាំ​អង្គភាព ឬស្ថាប័ននោះរួចជាស្រេច។ ការ​លើក​ឡើង​របស់​លោក ត្រូវ​បាន​ធ្វើ​ឡើង ក្នុងសារមួយ បង្ហោះលើបណ្ដាញសង្គម​ក្នុងព្រឹកនេះ ទទួល​​ស្គាល់​ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...