Posts tagged as "Hun Sen"

សង្គ្រាម​ហ្វេសប៊ុក​កម្ពុជា៖ គណបក្ស​កាន់​អំណាច​«ភ្ញាក់​ខ្លួន»​? (វគ្គ១)

សង្គ្រាម​ហ្វេសប៊ុក​កម្ពុជា៖ គណបក្ស​កាន់​អំណាច​«ភ្ញាក់​ខ្លួន»​? (វគ្គ១)

ជាមួយនឹងលទ្ធផលនៃសន្លឹកឆ្នោត ដែលបានបន្ទាបគណបក្សកាន់អំណាច ឲ្យទទួលចំនួនកៅអីធ្លាក់មកជិតស្មើ​នឹង​គណបក្សប្រឆាំង (ឬចាញ់គណបក្សប្រឆាំង) នោះ ធ្វើឲ្យគេដឹងពីតួនាទីរបស់បណ្ដាញសង្គមមួយដ៏ល្បី ឈ្មោះ«ហ្វេសប៊ុក (facebook)» ហើយដែលសម្រាប់អ្នកនយោបាយ សង្គ្រាមដែលត្រូវធ្វើតាម​រយៈកងទ័ព នៃបណ្ដាញសង្គមដ៏មានឥទ្ធិពល​នេះ ពិតជាចាំបាច់ណាស់។


ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង លើកដៃដាក់ជាសញ្ញា។ (រូបភាព AP Photo/Heng Sinith)

ហ្វេសប៊ុកជាបណ្ដាសង្គម ដែលមានប្រជាប្រិយភាពខ្លាំងជាងគេបង្អស់ នៅក្នុងពិភពលោក។ បណ្ដាញនេះបង្កើតឡើងនៅ​ឆ្នាំ២០០៤ ដោយយុវជនជនជាតិអាមេរិកាំងមួយរូប ដែលមកទល់នឹងពេលនេះ គាត់មានអាយុទើបតែ ២៩ឆ្នាំប៉ុណ្ណោះ ហើយបណ្ដាញសង្គមដែលបានក្លាយសឹងតែជាថ្នាំញៀនមួយនេះ [...]

កម្ពុជា៖ ភាព​វិជ្ជមាន​បួន​ចំនុច នៅ​ពេល​ដែល​គណបក្ស​ធំ​ពីរ​ហុច​ដៃ​ដាក់​គ្នា

កម្ពុជា៖ ភាព​វិជ្ជមាន​បួន​ចំនុច នៅ​ពេល​ដែល​គណបក្ស​ធំ​ពីរ​ហុច​ដៃ​ដាក់​គ្នា

បន្ទាប់ពីមានភាពតានតឹង ក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្ន នៅពេលនេះគេសង្កេតឃើញថា គណបក្ស​នយោបាយធំទាំងពីរហាក់បានបន្ទន់ឥរិយាបថដាក់គ្នា ដោយបើកផ្លូវចរចារដើម្បីសម្របសម្រួល ភាពទាល់ច្រកផ្នែក​នយោបាយ។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច​បានបង្ហាញគោលចំហរ​សម្រប​សម្រួលជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង។

ក្នុងដំណើរត្រួតពិនិត្យការដ្ឋានស្ពានអាកាសស្ទឹងមានជ័យ កាលពីម្សិលមិញលោក ហ៊ុន សែន បានថ្លែងទៅកាន់​អ្នក​សារព័ត៌មានថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងព្រះសង្ឃបន្តរក្សាភាពស្ងៀមស្ងាត់ រង់ចាំយន្តការ​នៃការបោះឆ្នោត និងការសម្របសម្រួលផ្នែកនយោបាយ [...]

វត្តមាន ហ៊ុន សែន បង្ហាញ​ពី​ភ្លើង​ខៀវ​សម្រាប់​ជំនួប​ជា​មួយ សម រង្ស៊ី

វត្តមាន ហ៊ុន សែន បង្ហាញ​ពី​ភ្លើង​ខៀវ​សម្រាប់​ជំនួប​ជា​មួយ សម រង្ស៊ី

ភ្នំពេញ៖ បន្ទាប់ពីបាត់មុខ មួយរយៈចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោត លោក ហ៊ុន សែន បានបង្ហាញខ្លួនជាថ្មី តាម​កញ្ចក់ទូរទស្សន៍នានាក្នុងស្រុក ដោយបានបង្ហាញនូវផ្លួវវិជ្ជមានមួយ ជាមួយនិងលោក សម រង្ស៊ី ក្នុងការរៀបចំ​រដ្ឋាភិបាល​ថ្មី​នេះ។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) ចាប់ដៃមដឹកនាំគណបក្សប្រឆាំងលោក សម រង្សី នៅមុខរដ្ឋសភា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៦។ (រូបថត AFP/PhnomoPenh Post)

ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងចុះទៅពិនិត្យការសាងសង់ ស្ពានអាកាសក្នុង​ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃពុធទី៣១ ខែកក្កដា ម្សិលម៉ិញនេះ លោកហ៊ុន សែន ក្នុងនាមនាយករដ្ឋមន្រ្តីចាំផ្ទះ បាន​បកស្រាយបញ្ជាក់ទៅនឹងពាក្យចចាមអារ៉ាម ចំពោះអវត្តមានរបស់លោកថា [...]

សម រង្ស៊ី-កឹម សុខា៖ គណបក្ស​​សង្គ្រោះ​​ជាតិ​​ឈ្នះ និង​ទទួល​បាន​យ៉ាង​តិច​៦៣​កៅអី

សម រង្ស៊ី-កឹម សុខា៖ គណបក្ស​​សង្គ្រោះ​​ជាតិ​​ឈ្នះ និង​ទទួល​បាន​យ៉ាង​តិច​៦៣​កៅអី

ថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងពេលចុងក្រោយនេះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុង​ប្រទេសកម្ពុជា បានអះអាងឡើងវិញ ពីជ័យជំនះរបស់ខ្លួន លើគណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ត្រីចាំផ្ទះលោក ហ៊ុន សែន ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៥ឆ្នាំ២០១៣នេះ។


លោក សម រង្ស៊ី និងកឹម សុខា ធ្វើសន្និសិទរួមគ្នា នៅទីស្នាក់ការកណ្ដាលគណបក្ស។ (រូបថត MONOROOM.info/ O.Vary)

ប្រធានគណបក្សលោក សម រង្សី បានប្រកាសថា គណបក្សសង្គ្រោះជាតិរបស់លោក បានឈ្នះយ៉ាងហោចណាស់ ៦៣​កៅអី ពីក្នុងចំណោមអសនៈទាំង១២៣កៅអី នៅក្នុងរដ្ឋសភា ហើយថាលោក និងគណបក្សរបស់លោក កំពុងត្រៀម​ខ្លួន​ដឹកនាំរដ្ឋាភិបាលថ្មី ដែលមានរូបលោកជានាយករដ្ឋមន្ត្រី។ លោកថែមទាំងនិយាយថា អ្វីដែលលោកបាននិយាយក្នុងពេល​នេះ [...]

គណបក្ស​ប្រជាជន៖ គ្មាន​ទេ ការ​​លា​លែង​​តំណែង​របស់​លោក ហ៊ុន សែន

គណបក្ស​ប្រជាជន៖ គ្មាន​ទេ ការ​​លា​លែង​​តំណែង​របស់​លោក ហ៊ុន សែន

ភ្នំពេញ៖ ពាក្យចចាមអារាមមួយ ដែលបានប្រកាសថានាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែនបានចាកចេញទៅបរទេស និងលាលែងចេញពីមុខតំណែងរបស់ខ្លួន ជានាយករដ្ឋមន្ត្រីថែមទៀតនោះ ត្រូវបានគណបក្សប្រជាជនកម្ពុជា បានធ្វើការ​បដិសេធចោល កាលពីថ្ងៃទី២៩ ខែកក្កដា។

ជាមួយគ្នានេះកាលពីល្ងាចថ្ងៃម្សិលម៉ិញនេះ គណបក្សប្រជាជនកម្ពុជាក៏បានចេញនូវសេចក្តីថ្លែងការណ៍មួយ ធ្វើការ​បដិសេធចំពោះពាក្យចចាមអារាមចាងលើ ។ សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នេះក៏បានប្រកាស និង​ផ្សព្វផ្សាយតាមរយៈបណ្តាញសារព័ត៌មាននានា ជាពិសេសតាមរយៈប្រព័ន្ធទូរទស្សន៍ក្នុងស្រុក ។

គណបក្សប្រជាជនកម្ពុជាដែលត្រៀមខ្លួន បន្តដឹកនាំប្រទេសសម្រាប់អាណត្តិទីប្រាំ ក្នុងរយៈពេលប្រាំឆ្នាំជាបន្តរទៀតនេះ បានប្រកាសក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយចាត់ទុកពាក្យចចាមអារាមទាំងនេះថាជា«សង្គ្រាមចិត្តសាស្ត្រ ដែល​ក្រុមអគតិតែងប្រឌិត ដើម្បីបំពុលបរិយាកាសសង្គម»។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...