បក្សសង្គ្រោះជាតិមិនទាន់ជឿថា អង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋាភិបាល
រដ្ឋាភិបាលកម្ពុជាបានអះអាងថា អង្គការសហប្រជាជាតិបានសម្តែងការទទួលស្គាល់ខ្លួនជាផ្លូវការ តែការអះអាងនេះត្រូវបានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ លើកឡើងថាវាអាចជារឿងមិនពិត។
លោកហ៊ុន សែន ក្នុងពេលដំណើរទស្សនកិច្ចរបស់លោក បាន គី-មូន អគ្គលេខាធិការ អ.ស.ប នៅកម្ពុជា កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០១០។ (រូបថត AP/Heng Sinith)
រាជធានីភ្នំពេញ - ការអះអាងផ្ទុយគ្នា រវាងរដ្ឋាភិបាល និងគណបក្សសង្រ្គោះជាតិ នៅពេលនេះ គឺស្របពេលដែលប្រទេសកម្ពុជា កំពុងមានភាពទាល់ច្រកនយោបាយនៅឡើយ។ ក្រុមអ្នកតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិ ទាំង៥៥រូប នៅតែបន្តធ្វើពហិការមិនចូលរួមប្រជុំរដ្ឋសភា និងជម្រុញឲ្យសហគមន៍អន្តរជាតិ បដិសេធមិនទទួលស្គាល់រដ្ឋាភិបាលឯកបក្ស [...]