ផៃ ស៊ីផាន៖ ចង់ទម្លាក់ ហ៊ុន សែន ចេញពីអំណាច មាន«ពីរទិដ្ឋភាព»
«ហ៊ុន សែន ចុះចេញទៅ ហ៊ុន សែនចុះចេញទៅ។ ហ៊ុន សែន ស្អែកវិចបង្វិចចេញទៅ» នេះជាសម្រែកទាមទាររបស់ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីដែលបានចូលរួមជួបជុំសម្តែងមតិ បង្ហាញពីទុក្ខលំបាករបស់ខ្លួន ក្នុងទិវាសិទ្ធិមនុស្ស ១០ធ្នូ នៅមុខ អង្គគរហ្យូងយូរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១០ខែធ្នូកន្លងទៅ។ ជាសម្រែកទាមទារ ដែលទទួលស្គាល់ដោយមន្ត្រីរដ្ឋាភិបាល លោក ផៃ ស៊ីផាន។ តែមន្ត្រីរូបនេះ បានហៅការទាមទារនោះថា «បានហួសពីអាណត្តិនៃច្បាប់»។
សកម្មភាពឈូសផ្ទះប្រជាជន កាលពីខែមីនា ឆ្នាំ២០១៣ នៅភូមិចំរាំង ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ (រូបថតអង្គការបណ្ដាញដីធ្លី)
បញ្ហាដីធ្លី - ប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា មានចំនួនមិនតិចជាងមួយម៉ឺននាក់ ដែលបានចូលរួមក្នុងទិវាសិទ្ធិមនុស្ស១០ [...]